ក្រុមអាជ្ញាធរក្នុងស្រុកនិយាយថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេល ១ថ្ងៃកន្លងមកនេះ ។
អភិបាលក្នុងតំបន់និយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើទីក្រុងភាគអាគ្នេយ៍ Zaporizhzhia នាថ្ងៃសុក្រនេះ បណ្តាលឲ្យមនុស្សយ៉ាងហោច ៣នាក់ រងរបួស ហើយនិងបណ្តាលឲ្យខូចខាតអគាររស់នៅ និងរថយន្ត ។
ក្រុមការងារសង្រ្គោះបន្ទាន់ នាំគ្នារកកន្លែងជ្រកកោន ពេលដែលការព្រមានបន្លឺឡើងពីលទ្ធភាពនៃការវាយប្រហារបន្ទាប់ ។
ដោយឡែក កងទ័ពអាកាសអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារយានដ្រូន ១៧២គ្រឿង និងមីស៊ីលបាលីស្ទិក Iskander ១គ្រាប់លើអ៊ុយក្រែនកាលពីយប់កន្លងទៅ ក្នុងនោះ យានដ្រូន ១៤៧គ្រឿង ត្រូវបានបាញ់ទម្លាក់ ខណៈមីស៊ីលបានទម្លុះប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ ៕