សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់

2026/04/18 04:06:09 am        263

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ កំណត់បានហើយមុខសញ្ញាក្រុមក្មេងៗ ដែលវាយបំផ្លាញរថយន្តបុរសម្នាក់ នៅខណ្ឌដូនពេញ កាលពីព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ។ 

ក្នុងខ្លឹមសារដែលលោកឧត្តមសេនីយ៍ឯកស្នងការ បានបង្ហោះថា ៖ ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ០៤ ២៦ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្តនោះ សូមចូលខ្លួនដោះស្រាយនៅអធិការដ្ឋានខណ្ឌដូនពេញឱ្យទាន់ពេលវេលា (តែបើជំនាញតាមចាប់ខ្លួនគឺអនុវត្តនីតិវិធីច្បាប់អត់លើកលែងទេព្រោះមុខសញ្ញាខាងជំនាញក្ដាប់បានហើយ) ។ លោកឧត្តមសេនីយ៍ អំពាវនាវ ឲ្យអាណាព្យាបាល បើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ធបញ្ជូនមកសារភាពបន្ទាន់ ។ 

គួររំលឹកថា ករណីហិង្សាខាងលើ បានកើតឡើងកាលពីវេលា១៩ និង៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ 

ករណីនេះកើតឡើងផ្តើមចេញពីមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រ៊ីម បានបើកទៅបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក អាវតា០៧ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ បណ្តាលឲ្យខូចខាតតិចតួច ហើយម្ចាស់រថយន្តក៏ចុះទៅពិនិត្យមើល និងសួរនាំ ប៉ុន្តែភាគីខាងម៉ូតូមិនតប មិននិយាយស្តី ធ្វើឲ្យម្ចាស់រថយន្តខឹងសម្បាក៏ស្រែកស្តីឲ្យ និងរុញម៉ូតូផ្តួល ហើយឡើងជិះរថយន្តចេញពីកន្លែងកើតហេតុ ។ ក៏ប៉ុន្តែភ្លាមនោះ ក្រុមក្មេងៗភាគីខាងម៉ូតូ ក៏បាននាំគ្នាជិះដេញតាមពីក្រោយ និងបាននាំគ្នាស្រែកឲ្យមានការឆោរឡោរយល់ច្រលំថា ភាគីរថយន្តបង្កគ្រោះថ្នាក់ហើយព្យាយាមបើករត់គេច ជាហេតុ នាំឲ្យមហាជនខ្លះ ពិសេសក្រុមក្មេងទាំងនោះបានយកដុំថ្ម និងសម្ភារផ្សេងទៀត គប់ទៅលើភគីរថយន្តបណ្តាលឲ្យរងការខូចខាតតែម្តងទៅ ។ 

ក្នុងករណីនេះ ក្រោយកើតរឿងរ៉ាវនៅយប់ថ្ងៃកើតហេតុ បុរសជាម្ចាស់រថយន្ត ក៏បានចូលខ្លួនទៅបំភ្លឺពីដំណើររឿងហេតុនៅចំពោះមុខសមត្ថកិច្ចរួចរាល់ហើយដែរ និងបានដាក់ពាក្យបណ្តឹងស្នើឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនក្រុមជនទំនើងដែលវាយកម្ទេចរថយន្តរបស់គាត់ផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ លីហេង


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm