គ្រូបង្រៀន​អរគុណ​រដ្ឋាភិបាល​ដែល​ផ្ដល់​អាទិភាព​ឲ្យ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​នៅ​ពេល​ខាងមុខ

2021/04/27 09:59:58 am        179


ភ្នំពេញ ៖ ខណៈដែល​ការឆ្លង​រាលដាល​កូ​វីដ​១៩​នៅ​កម្ពុជា ​បន្ត​រក​ឃើញ​ថ្មី​ជា​រៀងរាល់ថ្ងៃ ស្របគ្នា​នោះ​កម្ពុជា​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-​១៩ ​ដល់​ពលរដ្ឋ​អាទិ​ភាពជា​ក្រុម​គោលដៅ​ដែល​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ ក្នុងនោះ ​គ្រូបង្រៀន នៅ​រាជធានី​ភ្នំពេញ ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ​ខណៈដែល​ពេលខាងមុខ​នេះ ​នឹង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដល់​គ្រូបង្រៀន​តាម​បណ្តា​រាជធានី​ខេត្ត​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។


យុទ្ធនា​ការ​ចាក់​វ៉ា​ក់សាំង​ រ​ជំងឺ​កូ​វីដ​-១៩ កំពុង​បន្ត ទាំង​ការ​ចាក់​វ៉ាក់សាំង​ Sinopharm ជូន​ក្រុម​គោលដៅ​សម្រាប់​លើក​ទី​២(​ដូ​ស​ទី​២) និង​ការ​ចាក់​វ៉ាក់សាំង AstraZeneca ជូន​ដល់​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង ​រស់នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ​និង​ខេត្ត​ព្រះសីហនុ​។ ​ស្របតាម​ស្ថានភាព​ជាក់ស្ដែង ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​​១៩ ​ចំពោះ​គ្រូបង្រៀន​នៅ​រាជធានី​-​ខេត្ត​មួយចំនួន ​ដែល​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការឆ្លង​កូ​វីដ​១៩ ក្នុង​ភាព​បន្ទាន់​មួយ​ចំនួន ​ហើយ​ក្រសួង​អប់រំ​ត្រូវ​រៀបចំ​គ្រូបង្រៀន ​និង​សិស្ស​និស្សិត​ដែល​អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ផងដែរ ​។ នេះ​បើ​យោងតាម​សារ​ជា​សម្លេង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៦ ខែមីនា​កន្លងទៅ​។


ជុំវិញ​ការអនុញ្ញាត​នេះ លោក សូ ធី ជា​នាយក​សាលាបឋមសិក្សា​ចតុមុខ ​បញ្ជាក់ថា ​សាលារៀន​ក៏​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ គ្រូបង្រៀន​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត​ដើម្បី​បញ្ជូន​ទៅ​ខាង​ក្រសួង​អប់រំ​ផងដែរ​។ ​លោកគ្រូ​ពិតជា​រីករាយ​ក្នុង​ការ​ទទួលយក ចំពោះ​ការផ្ដល់ជូន​នេះ​។

សម្រាប់​លោកគ្រូ និង​អ្នកគ្រូ ដែល​បង្រៀន​នៅ​សាលា​នេះ ក៏បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ និង​ស្ម័គ្រចិត្ត​ក្នុង​ការ​ទទួល​ចាក់​វ៉ាក់សាំង​នាពេលខាងមុខ​ផងដែរ​។ ​ពួកគាត់​អរគុណ​ជាខ្លាំង ចំពោះ​ការ​យកចិត្តទុកដាក់រ​បស់ រាជរដ្ឋាភិបាល​កម្ពុជា​។


សូមបញ្ជាក់ថា ក្រៅពី​កំណត់ គ្រូបង្រៀន​នៅ​ទីតាំង​ហានិភ័យ​ទាំងនេះ​ជា​ក្រុម​គោលដៅ​បន្ទាប់ សម្ដេច​តេ​ជោ ហ៊ុន សែន ​ក៏បាន​លើកឡើងថា រដ្ឋាភិបាល​ក៏​គិតគូរ​សំរាប់​ការ​ចាក់​ជូន​ដល់ក​ម្មករ ដែល​តំរូវអោយ បញ្ជី​នៅ​តាម​រោងចក្រ​ណា​ដែល​អាច​ទទួល​អាទិភាព​អាច​ចាក់​បាន​មុន​ ឬ​ក្រោយ​អោយ​បាន​ច្បាស់លាស់ និង​តាម​បណ្តា​រាជធានី​ខេត្ត​ត្រូវ​ពិនិត្យមើល​អ្នក​ដែល​មាន​អាទិភាព​ផ្សេងទៀត ជាពិសេស​តាម​ផ្សារ​មាន​អ្នក​លក់ដូរ ក៏ដូចជា​បើកបរ​តាក់ស៊ី កង់​បី ផងដែរ​។


សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩​ចំនួន​១​លាន​៥​សែន​ដូ​ស ​នឹង​មកដល់​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ និង​ជា​បន្តបន្ទាប់​ក៏​នឹង​មាន​វ៉ាក់សាំង Sinovac មកដល់ ខណៈ​វ៉ាក់សាំង Sinopharm និង AstraZeneca​ ក៏​មកជា​បន្តបន្ទាប់​ទៀត​ដែរ ហើយ​កម្ពុជា​ក៏​កំពុង​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង​របស់​អាមេរិក​ផងដែរ​៕

​អត្ថបទ​៖​គឹម​ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm