ពិភពលោក ប្រតិកម្មចំពោះការបើកឡើងវិញច្រកសមុទ្រ Hormuz ក្នុងពេលមានជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់

2026/04/18 07:28:13 pm        194

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ច្រកសមុទ្រ Hormuz បានបើកសម្រាប់នាវាពាណិជ្ជកម្ម។ លោក Araghchi បានប្រកាសកាលពីថ្ងៃសុក្រថា ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ «បានបើកទាំងស្រុងហើយ» ស្របតាមបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមានកាលពីថ្ងៃមុននេះ។

លោក Trump បានបញ្ជាក់នៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ច្រកសមុទ្រ Hormuz បានបើក ហើយក្រោយមកអះអាងថា អ៊ីរ៉ង់បានព្រមព្រៀងថា «មិនបិទច្រកសមុទ្រ Hormuz ម្តងទៀតឡើយ»។ ទោះជាយ៉ាងណា លោកក៏បានបង្ហោះផងដែរថា ការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកចំពោះកំពង់ផែអ៊ីរ៉ង់នឹង «នៅតែមានជាធរមានពេញលេញ»។ មេដឹកនាំពិភពលោក បានស្វាគមន៍ព័ត៌មាននេះដោយមានសុទិដ្ឋិនិយមដ៏ប្រុងប្រយ័ត្ន ក្នុងពេលមានសារចម្រុះពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីបេសកកម្មយោធាដើម្បីធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ ដោយមានប្រទេសជិត៥០ចូលរួមដោយផ្ទាល់ ឬតាមរយៈសន្និសីទវីដេអូ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Macron បាននិយាយថា «យើងទាំងអស់គ្នា ទាមទារឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញយ៉ាងពេញលេញ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌដោយគ្រប់ភាគីទាំងអស់»។ អធិការបតី លោក Friedrich Merz បាននិយាយថា អាល្លឺម៉ង់ អាចរួមចំណែកដល់ការបោសសម្អាតគ្រាប់មីន និងសមត្ថភាពស៊ើបការណ៍សម្ងាត់ចំពោះបេសកកម្មអន្តរជាតិ ប៉ុន្តែនឹងត្រូវការការគាំទ្រពីសភា និង «មូលដ្ឋានច្បាប់ដែលមានសុវត្ថិភាព» ដូចជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម។ លោកបាននិយាយថា លោកចង់ឱ្យសហរដ្ឋអាមេរិកចូលរួមនៅក្នុងបេសកកម្មអន្តរជាតិដើម្បីធានាដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉ារីស បាននិយាយនៅលើបណ្តាញ X ថា «យើងស្វាគមន៍ការប្រកាសរបស់អ៊ីរ៉ង់ស្តីពីការបើកច្រកសមុទ្រ ហើយដំណោះស្រាយយូរអង្វែង តម្រូវឱ្យមានផ្នែកការទូត»។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្របានស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ និងបាននិយាយថា «វាជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm