អ្នកគាំទ្រចលនាក្រុមហ៊ូទីរាប់ពាន់នាក់នៅប្រទេសយេម៉ែន បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសាណា កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់ដែលបានបញ្ចប់អរិភាពឆ្លងព្រំដែនរយៈពេលជាច្រើនសប្តាហ៍មកនេះរវាងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែល។
ក្រុមបាតុករ បានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅក្នុងទីលានមួយកន្លែង ដោយគ្រវីទង់ជាតិយេម៉ែន ប៉ាឡេស្ទីន អ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់ និងស្រែកពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ការប្រមូលផ្តុំគ្នានេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់ក្រុមចំពោះស្តមនៃចលនាតស៊ូ សម្ព័ន្ធមិត្តក្នុងតំបន់ដែលរួមមានអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តដែលប្រឆាំងអ៊ីស្រាអែល។
អ្នកចូលរួមម្នាក់បាននិយាយថា «យើងបានចេញមកបញ្ជាក់ថា សង្វៀនរបស់យើងគឺតែមួយ រួមជាមួយប៉ាឡេស្ទីនប្រឆាំងរបបផ្តាច់ការរបស់អាមេរិក និងអ៊ីស្រាអែល ហើយយើងនឹងមិនបោះបង់ចោលប្រទេសលីបង់ឡើយ»។ លោកបាននិយាយថា ដូចដែលក្រុមនេះបានគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រុមនេះក៏គាំទ្រប្រទេសលីបង់ផងដែរ ដោយពណ៌នាអំពីប្រទេសទាំងពីរថាជាផ្នែកមួយនៃការតស៊ូដ៏ទូលំទូលាយ។

