អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន

2026/04/18 09:32:08 pm        78

អ៊ីរ៉ង់បានបើកច្រកសមុទ្រហ័រមូស(Hormuz )ឡើងវិញជាបណ្ដោះអាសន្ន បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់នៅលីបង់ ដែលបង្កើនសុទិដ្ឋិនិយមអំពីការចរចាសន្តិភាព ប៉ុន្តែទីក្រុងតេអេរ៉ង់បានព្រមានថា ខ្លួនអាចបិទផ្លូវទឹកដ៏សំខាន់នេះម្តងទៀត ប្រសិនបើការបិទកំពង់ផែអ៊ីរ៉ង់ពីសំណាក់កងទ័ពជើងទឹកអាមេរិកថ្មីៗនេះនៅតែបន្ត។

រដ្ឋមន្ត្រីការបរទេសលោក Abbas Araqchi បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ច្រកសមុទ្រ ដែលជាចំណុចឆ្លងកាត់ផ្នែកពាណិជ្ជកម្មថាមពលសកល ត្រូវបានបើកឡើងវិញសម្រាប់នាវាពាណិជ្ជកម្មទាំងអស់សម្រាប់រយៈពេលដែលនៅសល់នៃបទឈប់បាញ់រយៈពេល១០ថ្ងៃសម្របសម្រួលដោយសហរដ្ឋអាមេរិក។ 

បទឈប់បាញ់នេះត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ រវាងអ៊ីស្រាអែល និងលីបង់ ដែលត្រូវបានឈ្លានពានដោយអ៊ីស្រាអែល បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់បានចូលរួមប្រយុទ្ធ។

ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងនាំឱ្យមានការបិទច្រកសមុទ្រនេះ បានប្រាប់ក្រុមអ្នកគាំទ្រក្នុងការជួបជុំមួយនៅរដ្ឋ Arizona ថា ការប្រកាសរបស់លោក Araqchi បានក្លាយជាថ្ងៃដ៏អស្ចារ្យ និងភ្លឺស្វាង សម្រាប់ពិភពលោក។  

ប៉ុន្តែសេចក្តីថ្លែងការណ៍ និងការបំភ្លឺជាបន្តបន្ទាប់ពីភាគីទាំងពីរបានបន្សល់ទុកនូវភាពមិនច្បាស់លាស់អំពីថាតើការដឹកជញ្ជូនទំនិញអាចវិលត្រឡប់មករកសភាពធម្មតាវិញបានលឿនប៉ុណ្ណា ហើយគេអាចមើលឃើញថាមាននាវាមួយចំនួនអាចមិនអាចឆ្លងកាត់ច្រកសមុទ្រ Hormuzបានទេ មុនពេលត្រឡប់ក្រោយវិញ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm