ក្រុមអ្នកតវ៉ានៅរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា បានប្រមូលផ្ដុំគ្នាដោយកាន់គប់ភ្លើងគ្រប់ដៃកាលពីថ្ងៃសុក្រ ១៧មេសាសប្ដាហ៍នេះ ថ្កោលទោសការផ្ទុះដ៏សាហាវដែលបានកើតឡើងនៅដើមខែនេះ។
កុមារពីរនាក់មកពីសហគមន៍មីតី(Meitei) ដែលភាគច្រើនជាហិណ្ឌូសាសនិក បានស្លាប់បន្ទាប់ពីគ្រាប់បែកមួយបានផ្ទុះនៅក្នុងផ្ទះមួយនៅស្រុក Bishnupur ដែលភាគច្រើនជាជនជាតិភាគតិច Meitei។
បុគ្គលិកសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ាដែលកាន់គប់ភ្លើងគ្រប់ដៃ និងលើកពាក្យស្លោកនៅតាមដងផ្លូវ។
ការស្លាប់នេះបានធ្វើឱ្យតំបន់ទាំងមូលធ្លាក់ក្នុងភាពចលាចល ដែលបង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ និងពិធីរំឭកវិញ្ញាណក្ខន្ធ។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០២៣ រវាងសហគមន៍ Meitei ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូរបស់រដ្ឋ Manipur និងកុលសម្ព័ន្ធ Kuki ដែលភាគច្រើនជាគ្រិស្តសាសនា ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ។ សរុបមក មនុស្សប្រហែល២៦០ នាក់ត្រូវបានសម្លាប់ និងជាង៦ម៉ឺននាក់ ត្រូវបានភៀសខ្លួន៕

