តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ១០ ភាគរយកាលពីព្រឹកថ្ងៃសុក្រ ខណៈអ៊ីរ៉ង់បានប្រកាសបើកច្រកសមុទ្រហ័រមូសឡើងវិញដល់នាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលបទឈប់បាញ់នៅលីបង់។
នៅក្នុងវគ្គជួញដូរព្រឹកថ្ងៃសុក្រ តម្លៃប្រេងឆៅ West Texas Intermediate សម្រាប់ការចែកចាយខែឧសភាបានធ្លាក់ចុះទាបដល់ ៨៤,៤៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលជាការថយចុះយ៉ាងខ្លាំងជាង ១២ ភាគរយបើប្រៀបធៀបទៅនឹងតម្លៃទូទាត់នៃវគ្គជួញដូរចុងក្រោយ។ តម្លៃប្រេងឆៅBrent សម្រាប់ការចែកចាយខែមិថុនាមានកម្រិតទាប ៨៨,៧៦ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជាង ១០ ភាគរយបើប្រៀបធៀបទៅនឹងតម្លៃទូទាត់នៃវគ្គជួញដូរចុងក្រោយ។

នៅពេលបិទវគ្គជួញដូរ តម្លៃប្រេងឆៅ West Texas Intermediate សម្រាប់ការចែកចាយខែឧសភាបានខាតបង់ ១០,៨៤ ដុល្លារអាមេរិក ឬ ១១,៤៥ ភាគរយ មកនៅត្រឹម ៨៣,៨៥ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុនញូវយ៉ក។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមិថុនាបានធ្លាក់ចុះ ៩,០១ ដុល្លារ ឬ ៩,០៧ ភាគរយ មកនៅត្រឹម ៩០,៣៨ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន ICE Futures Exchange ក្នុងទីក្រុងឡុងដ៍្រ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ចំពោះការប្រកាសបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុងកាលពីថ្ងៃសុក្រ។ លោក បាននិយាយថា ការបិទផ្លូវទឹករបស់ទាហានសហរដ្ឋអាមេរិកលើអ៊ីរ៉ង់នឹងនៅតែមានសុពលភាពពេញលេញរហូតដល់ប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតេអេរ៉ង់បានបញ្ចប់ ១០០ ភាគរយ៕

