ពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនា ព្រលានយន្តហោះពោធិ៍ចិន មាន​ចំនួន​ច្រើន​លើស​ការ​រំពឹង​ទុក

2026/04/19 05:25:17 pm        424

គិតត្រឹមថ្ងៃទី១៨មេសា ម្សិលមិញ ចំនួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានចូលទស្សនា ហាត់​​ប្រាណ ​និងដើរកម្សាន្តនៅព្រលានយន្តហោះពោធិ៍ចិនតុង កាន់តែ​មាន​ចំនួន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ចំនួន​នេះបានកើនឡើងលើសពីការរំពឹងទុក។

បញ្ជាក់ប្រាប់ BTV លោក គឹម យូឃៀង អ្នក​ទទួល​រៀប​ចំ​បើក​ដំណើរការ​ឲ្យ​​ចូល​ទស្សនា​អាកាស​យាន​ដ្ឋានអ​ន្តរជាតិភ្នំពេញចាស់ជាបណ្តោះអាសន្ន ប្រាប់ថា ក្នុងនាមជាអ្នករៀបចំ ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ និងពេញចិត្តជាខ្លាំង ដោយមិននឹកស្មានថា មានប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​ចូល​ទស្សនា ហាត់ប្រាណ និងដើរកម្សាន្ត​នៅ​ព្រលាន​យន្ត​ហោះ​ពោធិ៍​ចិន​តុង​ច្រើន​លើស​ពី​ការ​រំពឹងទុកបែបនេះទេ។ លោកបានប្រាប់ទៀតថា សូម្បីកន្លែងចំណតម៉ូតូ និង​រថយន្ត​ត្រូវ​ពេញ​ទំាង​អស់ ហើយបងប្អូនប្រជាពលរដ្ឋ ពិតជាមានការយល់ដឹងច្រើន ដោយ​បាន​ចូល​រួម​ទុក​ដាក់​អនាម័យ​បាន​យ៉ាងល្អស្អាត ហើយលោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែល​បាន​បើក​ព្រលាន​យន្ត​ហោះ​ពោធិ៍​ចិន​តុង​នេះ​ជា​បណ្តោះ​អាសន្ន​ឱ្យ​បង​ប្អូន​ប្រជា​ពលរ​​ដ្ឋ​ចូល​លម្ហែ​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី សង្ឃឹមថា ព្រលានមួយនេះនឹងក្លាយ​ជា​កន្លែង​ទាក់ទាញភ្ញៀ​វ​ទេសចរ​នៅ​ថ្ងៃ​ខាង​មុខ។

ចំណែក ប្រជាពលរដ្ឋ យុវជន និងជនបរទេស បានប្រាប់ថា ពួកគាត់​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​រាជ​រដ្ឋាភិបាល​ ដែលបានបើកព្រលានមួយនេះជាបណ្តោះអាសន្ន ដើម្បីផ្តល់ឱកាស​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ ​និងភ្ញៀវទេសចរ បានចូលទស្សនាស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ដើរហាត់ប្រាណ ពិត​ជា​សប្បាយ​រីករាយ និងរំភើបណាស់ ដោយពួកគាត់សង្ឃឹមថា នៅថ្ងៃខាងមុខព្រលានមួយនេះ នឹង​ក្លាយ​ជា​កន្លែងទា​ក់ទាញភ្ញៀវទេសចរដ៏សំខាន់។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃបើកឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានចូលទស្សនា និង​ដើរ​ហាត់​ប្រាណ​ស្រូប​យកខ្យល់អាកាសនៅព្រលានយន្តហោះពោធិ៍ចិនតុង ចាប់ពីថ្ងៃទី១១មេសា មក​ដល់​ថ្ងៃ​ទី​១៨​មេសាម្សិលមិញ បានធ្វើឱ្យចំនួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចូលទស្សនា មាន​ប្រមាណ​១៥ម៉ឺននាក់ហើយ ក្រៅពីចូលទស្សនា ដើរហាត់ប្រាណស្រូបខ្យល់អាកាស នៅ​មាន​ការ​សម្តែង​ភ្លេង​មហោរី ឆៃយុំា របាំត្រុដិ ការប្រគុំចម្រៀងសម័យ និងមានស្តង់លក់ដូរម្ហូបអាហារ ហើយ​ពួក​គាត់​ចង់​ឱ្យបើកព្រលាននេះជារៀងរហូតផងដែរ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm