អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម

2026/04/19 11:48:06 am        158

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា កិច្ចការពារបូរណភាពទឹកដី និងប្រជាជន​ជា​អាទិភាព​ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាសង្ឃឹម​ថា​ភាគី​ថៃ​នឹង​​បន្ត​គោរព​តាម​ខ្លឹម​សារ​នៃ​សេចក្តី​ប្រកាស​រួម​រវាងកម្ពុជា និងថៃ ជាពិសេសចំណុចទី៣នៃប្រកាសរួមនេះ។

ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ចេញ​សារ​មួយ​តាម​ហ្វេស​ប៊ុក​ដោយ​រម្លឹក​ថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំង​ភាគី​កម្ពុជា និង​ភាគីថៃបានប្រកាន់ជំហរគោរពខ្លឹមសារនៃសេចក្តីប្រ​កាសរួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជានិងថៃ ថ្ងៃទី ២៧ ធ្នូ ២០២៥។

សម្ដេច​ធិបតី​ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាសង្ឃឹមថា ភាគីថៃនឹង​បន្ត​គោរព​តាម​ខ្លឹម​សារ​នៃ​សេច​ក្តី​ប្រកាស​រួម​ ជាពិសេសត្រង់ចំណុចទី៣ដែលចែងថា៖ "ភាគីទាំងពីរឯកភាពគ្នាថា រាល់​ការ​ព្រម​ព្រៀង​ក្រោម​សេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែន​អ​ន្តរ​ជាតិ​រវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និង​ខ័ណ្ឌ​សីមា​ព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រម​ព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​សម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរ​ឯក​ភាព​គ្នា​ថា​នឹង​ប្រើ​ប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និង​សន្តិសុខ​របស់​ក្រុម​ការ​ងារ​វាស់​វែង​ចម្រុះ​នៅលើ​ទីតាំង​ជាក់​ស្តែង​ដោយ​រាប់​បញ្ចូល​ទាំង​សុវត្ថិភាព​ពី​ជាន់​មីន​។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការ​ចម្រុះ​ព្រំដែន​នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ការ​ងារ​វាស់​វែង និង​ខ័ណ្ឌ​សីមា​ព្រំដែន​នៅ​តំបន់​រង​ផល​ប៉ះពាល់​ដែល​មាន​ជន​ស៊ីវិល​រស់​នៅ​"​។

សម្តេចធិបតីបន្តថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ទាំង​ពីរ​អាច​ចាប់​ផ្តើម​អនុវត្ត​ការ​ងារវាស់​វែង​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ស្មារតី​ដែល​បាន​ឯកភាព​គ្នា​ក្នុង​សេចក្តី​ប្រកាស​រួម​(ចំណុច​ទី​៣)នេះ ប្រកបដោយ​ភាព​ស្មោះ​ត្រង់​ដើម្បី​ឈាន​ទៅ​រក​ការ​ខ័ណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ច្បាស់​លាស់​​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិ​វិធី​ដែល​ជា​មូល​ដ្ឋាន​សម្រាប់​កសាង​សន្តិភាព​យូរ​អង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ អាច​រស់​នៅដោយសេចក្តីសុខ។

ឯកឧត្ត ប៉ែន បូណា បានរម្លឹកទៀតថា នៅមុនបុណ្យចូលឆ្នាំថ្មីមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសតវ៉ា​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​កាន់​កាប់​ដោយ​ខុស​ច្បាប់ និងដោយប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ថៃ​មក​លើ​តំបន់​បេតិក​ភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ដែល​ស្ថិតក្នុ​ងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈនិងសកម្មភាពផ្សេងៗនៅតំបន់ទាំងនោះ ក៏បាន​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់អំណាចនិងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាដែរ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ក៏បានប្រកាស​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានថៃជាបន្តបន្ទាប់ដែលថា «កម្ពុជា​ស្នើ​ឱ្យ​បើក​ច្រក​ដឹក​ជញ្ជូន​ទំនិញសង្គ្រោះបន្ទាន់» ដែលជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិត​ក្នុង​ចេត​នា​បង្ក​ការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ៕


អត្ថបទដែលទាក់ទង

អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាម​រយៈ​ការ​ចែករម្លែកកា​រសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ
2026/04/19 12:14:20 pm        1
អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
2026/04/19 11:48:06 am        1
គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត IPU លើកទី១៥២
2026/04/19 11:11:38 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កុងហ្គោ និងក្រុមឧទ្ទាមយល់ព្រមបន្ធូរបន្ថយការធ្វើដំណើរសម្រាប់ក្បួនរថយន្តជំនួយ និងចៀសវាងការវាយប្រហារជនស៊ីវិល

2026/04/19 01:23:58 pm
​អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាម​រយៈ​ការ​ចែករម្លែកកា​រសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ
2026/04/19 12:14:20 pm
​ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលើកកម្ពស់គោលនយោបាយវឌ្ឍនភាព
2026/04/19 12:04:59 pm
​អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
2026/04/19 11:48:06 am
​គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត IPU លើកទី១៥២
2026/04/19 11:11:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/19 06:37:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/19 07:06:29 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/16 03:04:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am