អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាម​រយៈ​ការ​ចែករម្លែកកា​រសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ

2026/04/19 07:14:20 pm        357

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា ក្នុងឱកា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សមរ​ភូ​​មិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាមរ​យៈ​ការ​ចែក​រម្លែក​ការ​សប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ​ក៏​ដូច​ជា​ការ​ចែក​រម្លែក​អំណោយ​​ជា​សម្ភារៈ ថវិកា និងមនោសញ្ចេតនានឹករលឹក ដល់វីរយុទ្ធជនជួរមុខ ក៏ដូច​ជា​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​។

 

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ បាន​ប្រព្រឹត្ត​ទៅ​យ៉ាងអធិកអធមក្រៃលែងក្នុងក្របខ័ណ្ឌទូទាំងប្រទេសរយៈ ពេល៣​ថ្ងៃ​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​។ ដោយឡែក កម្មវិធីនគរសង្ក្រាន​ក្នុង​រាជ​ធានី​ភ្នំពេញ​បា​ន​ប​ន្ត​ធ្វើ​​រហូត​ដល់​ថ្ងៃ​អាទិត្យ​​ ទី១៩ ខែមេសានេះ។ គិតត្រឹមរយៈពេល៣ថ្ងៃពោលគឺពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ​២០២៦ មានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសសរុបប្រមាណជាជាង ២១​លាន​នាក់​ឯណោះបាន​ដើរ​លេង​កម្សាន្តតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។ ទន្ទឹមនឹងក្តីសប្បាយរីករាយនេះ រាជរដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មិន​បាន​ភ្លេច​ឡើយ​កាត​ព្វ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹកដីនិងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់ថា សមរភូមិក្រោយនិងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិត​រមួតតាមរយៈការចែករម្លែកការសប្បាយរីករាយ ការលំបាក និង​ការ​ផ្ញើ​សារ​សួរ​សុខ​ទុក្ខ​ក៏​ដូច​ជា​ការ​ចែក​រម្លែក​អំណោយជាសម្ភារៈ ថវិកា និងមនោសញ្ចេតនានឹករលឹក ដល់វីរយុទ្ធជនជួរមុខ ក៏​ដូច​ជា​បង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក។ ដូចដែលសម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី នាយក​រដ្ឋ​មន្ត្រី តែងតែបញ្ជាក់ម្តងហើយម្តងទៀតថា ថ្វីត្បិតតែយើងមានបញ្ហាព្រំដែន ប៉ុន្តែ យើងមិន​ត្រូវបណ្តោយឱ្យវិស័យផ្សេងទៀតជាប់គាំងលែងដំណើរការនោះឡើយ។ ផ្ទុយទៅវិញ កាន់​តែ​ឈឺ យើងកាន់តែខិតខំនិងប្រឹងប្រែងក្រោកឈរឡើងដើម្បីពង្រឹងខ្លួន រួមសាមគ្គី​ជា​ធ្លុង​មួយ​នៃ​មហា​គ្រួសារខ្មែរដើម្បីជាតិខ្មែរខ្លាំងក្នុងការការពារបូរណភាពទឹកដី និងរួមគ្នា​ជ្រោង​ទង់​មោទ​ន​ភា​​ពជាតិនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រាជ​រដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​រហូត​ដល់​ជាង ​៩០០ គ្រឿងលើផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ។ ក្នុងរយៈពេល៦ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១២ ដល់១៧ ខែមេសា មានពលរដ្ឋ កម្មករ កម្មការិនី ប្រមាណជាជិត១២ ម៉ឺននាក់​បាន​ប្រើ​ប្រាស់​សេវា​រថយន្តក្រុងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទាំង​ទៅ​ទាំង​មក​ ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តទូទាំងប្រទេស និងក្នុងរាជធានីភ្នំពេញ។ អាច​និយាយ​បាន​ថា រាជរដ្ឋាភិបាលជាអ្នកចេញសោហ៊ុយធ្វើដំណើរជូនប្រជាពលរដ្ឋទាំងជិត១២ ម៉ឺន​នាក់​នោះ​ដើម្បីសម្រួលបន្ទុកចំណាយរបស់ពួកគេ។

ឯកឧត្តមបន្តថា ចំណែកពលរដ្ឋផ្សេងទៀត ដែលមិនប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ក៏​ទទួល​បាន​ផលប្រយោជន៍ពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដែរ តាមរយៈ​ការ​ជួយ​ចេញ​ខាត​លើ​តម្លៃ​ប្រេងសាំងនិងម៉ាស៊ូត និងបញ្ចុះពន្ធអាក​រ​នាំ​ចូល​ផ្សេង​ៗ​លើ​ប្រេង​ឥន្ធនៈ​ និង​រថយន្ត​អគ្គិសនី ដោយរដ្ឋជាអ្នកចេញខាតរាប់សិបលានដុល្លារក្នុងមួយខែៗ។ វិធានការអន្តរាគមន៍នេះ មិន​ត្រឹម​តែអាចទប់កុំឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែ វាបាន​ធ្លាក់​ចុះ​វិញជាបន្តបន្ទាប់ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ បើទោះ​បី​ជា​ទីផ្សារ​ប្រេង​អន្តរជាតិ​នៅ​តែ​ជួប​ប្រទះ​នឹង​ភាព​ច្របូកច្របល់យ៉ាងណាក៏ដោយ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm