អុកចត្រង្គ និងយុទ្ធគុនខ្មែរបុរាណ ទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ

2026/04/20 04:59:42 pm        392

ព្រឹត្តិការណ៍ នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែល​រៀប​ចំ​តាំង​ពី​ថ្ងៃទី​១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានប្រព្រត្តទៅដោយជោគជ័យ មាន​ការ​ចូល​រួម​លេង​កម្សាន្ដ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិ-អន្ដរជាតិគ្រប់ទិដ្ឋភាពសិល្បៈ វប្បធម៌ និងកម្មវិធីអមផ្សេងៗ ជាក់ស្ដែងការប្រកួតកីឡាអុកចត្រង្គ និងសម្ដែងយុទ្ធគុនខ្មែរបុរាណ សុទ្ធ​តែ​ទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ។

សម្រាប់​ការប្រកួតកីឡាអុកចត្រង្គ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះទូទាំងប្រទេស និងជម្រុះ​រក​បេក្ខ​ភាព ​៨រូប មកប្រកួតជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ លទ្ធផលចុងក្រោយ គឺ​អតីត​ស្ដេច​អុ​កអង្គរសង្ក្រាន្ដ ២សម័យ សុខ លីមហេង បានក្លាយជាស្ដេចអុកចត្រង្គនគរសង្ក្រាន្ដ ​ឆ្នាំ​២០២​៦ បន្ទាប់ពីយកឈ្នះស្ដេចអុកអង្គរសង្ក្រាន្ដឆ្នាំចាស់ ជា ស៊ីដេត នៅវគ្គផ្ដាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងភូមិវប្បធម៌ រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង​ក្រោយ​រួម​ចំណែក​រៀបចំសកម្មភាពកីឡាអត្តសញ្ញាណជាតិ អបអរព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដោយ​មោទន​ភាព ​ដោយក្នុងរយៈពេលជិត ១សប្ដាហ៍ ទាំងអុកចត្រង្គ និងយុទ្ធគុនខ្មែរបុរាណ បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពីមហាជន ស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុង​ន័យ​អភិរក្ស​ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិវឌ្ឍន៍ ហើយគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ក៏ត្រៀមសហការនាឆ្នាំក្រោយៗ ជាមួយគម្រោង​បញ្ចូល​កីឡា​ប្រពៃណី​អត្ត​សញ្ញាណ​ជាតិ​កាន់​តែ​ច្រើនទៀតផង។

ជាមួយគ្នា ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារអុកចត្រង្គ បានលើកឡើងថា ទន្ទឹមជាមួយ​ភាព​សប្បាយ​រីករាយ និងដំណើរការយ៉ាងរលូននៃការប្រកួតកីឡាអុកចត្រង្គ ក្រុមការងារពាក់ព័ន្ធ ក៏​មិន​ភ្លេច​ភ្ជាប់​នឹងក្ដីនឹករលឹក ក្នុងនាមសមរភូមិក្រោយគាំទ្រដល់សមរភូមិ ហើយឯកឧត្តមក៏រីករាយ ចំពោះ​ការ​ចូលរួមគាំទ្រ មិនថាសកម្មភាពកីឡា ឬសកម្មភាពផ្សេងៗ ដោយស្មារតី​ជឿ​ជាក់​របស់​ប្រជា​ពលរដ្ឋ ដែលជាចលនាមួយលើកស្ទួយចលនាជាតិ និងសេដ្ឋកិច្ចជាតិផងដែរ។

គួរដឹងថា ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ ស.ស.យ.ក សហការ​ជា​មួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាសហព័ន្ធកីឡាអុកចត្រង្គ និង​កីឡា​យុទ្ធ​គុន​ខ្មែរ​បុរាណ បានរៀបចំនូវការប្រកួត ក៏ដូចជាសម្ដែង នូវកីឡាអុកចត្រង្គ និងកីឡា​យុទ្ធគុន​ខ្មែរ​បុរាណ​ រយៈពេល ៦ថ្ងៃពេញ នៅភូមិវប្បធម៌ ដើម្បីផ្សារភ្ជាប់ការ​ផ្សព្វផ្សាយ​ពី​ប្រភេទ​កីឡា​អត្ត​សញ្ញាណជាតិ ក្នុងន័យបំផុសឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងចូលរួមអភិរក្សា ក៏ដូច​ជា​អភិវឌ្ឍន៍​កី​ឡាបន្សល់ទុកដោយបុព្វបុរសខ្មែរនេះ ស្របតាមការយក​ចិត្ត​ទុក​ដា​ក់​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm