BREAKING NEWS | សម្ដេចតេជោ៖ ការវះកាត់​របស់គ្រូ​ពេទ្យ​ចិនថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈបានទទួលជោគជ័យហើយ

2026/04/20 05:38:41 pm        278

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា ​ពេលនេះ ការវះកាត់របស់​គ្រូពេទ្យចិន​ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​ជាទី​គោរ​ព​សក្ការៈ​បាន​ទទួល​ជោគជ័យហើយ ខណៈសម្ដេច​កំពុង​ស្ថិត​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង​នៃ​សាធារណ​រដ្ឋ​ប្រជាមា​និតចិនផងដែរ។

សម្ដេចតេជោបានសរសេរថា «ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះ​អ​​ង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះ​ខ្ញុំព្រះ​ករុណា​ខ្ញុំ​កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជំរាបជូន​បង​ប្អូន​ជន​រួមជាតិ​ថា​ការ​វះកាត់​របស់​គ្រូ​ពេទ្យចិន​ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​ជា​ទីគោរព​សក្ការៈ​បាន​ទទួល​ជោគ​ជ័យហើយ។»

សម្ដេចតេជោថ្លែងថា ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេល​នេះ​ព្រះ​ករុណា​ព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះ​គ្រូពេ​ទ្យ​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុកដា​ក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។

សម្ដេចតេជោបានមានប្រសាសន៍ថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេច​ម៉ែ​ព្រះអង្គ​សូម​អរ​ព្រះគុណ ​និងអរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើ​សារ​ថ្វាយ​ព្រះពរ​ចំពោះ​ព្រះអង្គ​។

សម្ដេចតជោបានបញ្ជាក់ថា «ខ្ញុំសូមយកឱកាសនេះអរគុណប្រធាធិបតី ស៊ី ជីនភីង រដ្ឋាភិបាល នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា​។ សូម​អរគុណ​ជា​ពិសេស​ដល់​ក្រុម​គ្រូពេទ្យ​ដ៏​ពូកែ​ដែល​បាន​វះកា​ត់​ប្រកប​ដោយ​ជោគជ័យ និង​សុវត្តិភាព​សម្រាប់​ព្រះមហាក្សត្រ​ជាទី​គោរព​ស្រឡាញ់​របស់​ប្រជាជន​កម្ពុជា»​។

សម្ដេចតេជោបានថ្លែងថា «សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បាន​មក​ដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែល​មាន​គោល​ដៅ​តែ​មួយ​គត់​គឺកំ​​ដរព្រះមហាក្សត្រ និងហ្លួងម៉ែ​ក្នុង​ពេល​វេលា​ដ៏​លំបាក​នេះ​ព្រោះ​ព្រះរាជ​សុខ​ភាព​របស់​ព្រះមហាក្សត្រគឺ​ជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ក្នុងករណីព្រះរាជ​សុខភាព​ព្រះមហា​ក្សត្រ​បាន​ប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦»៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm