ជនជាតិដើមភាគតិចទំពួន រៀបចំពិធីបុណ្យរម្លឹក វប្បធម៌ ប្រពៃណី ជនជាតិដើមភាគតិច «ខេត្តរតនគិរី»

2026/04/20 06:48:04 pm        233

រតនគិរី៖ បុណ្យនេះត្រូវបានសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុង ខេត្តរតនគិរី រៀបចំធ្វើឡើង យ៉ាងមហោឡារិក ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការហែរក្បួន ចេញ​ពី​មន្ទីរ​វប្បធម៌ ​និងវិចិត្រសិល្ប:ខេត្តឆ្ពោះមកផ្លូវជាតិ លេខ៧៨ រួចបន្តដំណើរទៅសាលារោងសហគមន៍ តំបន់​ការពារធម្មជាតិបឹងយក្ខឡោម ស្ថិតរម្មណីយដ្ឋាន បឹងយក្ខ​សឡោម​ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​។

បើតាមអ្នករៀបចំកម្មវិធីបានអោយដឹងថា បុណ្យរម្លឹកវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច “ខេត្តរតនគិរី” មានការចូលរួមពីសហគមន៍ជនជាតិដើមភាគតិចផ្សេងៗទៀតសរុបប្រមាណជាង៨០០នាក់។ ហើយពិធីបុណ្យនេះមានគោលបំណង ធំៗចំនួន៣ គឺ៖

ទី១. ដើម្បីរំលឹកអំពីវប្បធម៌ប្រពៃណីចម្រុះជនជាតិដើមភាគតិច នៅរតនគិរី និងបង្ហាញពីការសាមគ្គីភាព របស់ ជនជាតិដើមភាគតិចនៅក្នុងខេត្តរនតនគិរីផ្ទាល់ផងដែរ។ ទី២.ដើម្បីផ្សព្វផ្សាយអំពីប្រពៃណីទំនៀមទម្លាប់ តាមរយៈពិធីសែនព្រេន ការហែក្បួន សិល្ប: វាយគង និងការ ចែករំលែកចំណេះដឹងប្រពៃណីដែលមានភាពចម្រុះតាមអំម្បូរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី អោយបានទូលំទូលាយ និងមានការ គោរពឲ្យតម្លៃជានិរន្ត។ ទី៣. ចែករំលែកពីវឌ្ឍនភាព និងបង្ហាញពីផែនការអភិវឌ្ឍន៍ បឹងយក្ខឡោម ដល់អ្នកពាក់ព័ន្ឋ និងសហគមន៍ពី គម្រោងអភិវឌ្ឍន៍ ស្របតាមប្រពៃណី ជនជាតិដើមភាគតិច។

ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានអញ្ជើញជា អធិបតីក្នុងពិធីបុណ្យនេះ បានសម្តែង ការកោតសរសើរដល់បណ្តាញជនជាតិដើមភាគតិចទូរទាំងប្រទេសកម្ពុជា ដែលបានបង្ហាញពីភាពរួបរួម និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការអបអរសាទរពិធីបុណ្យរម្លឹកវប្បធម៌ជនជាតិដើមភាគតិច។ ស្មារតីរួម និងការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា បានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកតម្កើងវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណដ៏មានតម្លៃរបស់សហគមន៍ជនជាតិដើភាគតិចនៅទូទាំងប្រទេស។ ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពចម្រុះប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកអំពីតម្លៃវប្បធម៌ និងអត្តសញ្ញាណដែលត្រូវបានបន្តរក្សាទុកពីជំនាន់មួយទៅជំនាន់មួយផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់អ្នករៀបចំ និងសមាជិកសហគមន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុង ការប្តេជ្ញា ចិត្តស្រឡាញ់ និងការខិតខំប្រឹងប្រែងធ្វើឱ្យពិធីនេះ ក្លាយជាព្រឹត្តិការណ៍ មានអត្ថន័យ និងជំរុញទឹកចិត្តដល់មនុស្សម្នា ទាំងអស់បន្តរួមគ្នាលើកស្ទួយសម្លេងជនជាតិដើមភាគតិច ការពារតម្លៃវប្បធម៌ និងស្ថាបនាអនាគតដែលផ្អែកលើការគោរព សាមគ្គីភាព និងមោទនភាព។

សូមបញ្ជាក់ថា ជនជាតិដើមភាគតិច នៅកម្ពុជា មានចំនួនប្រហែល១.១១ ភាគរយ នៃប្រជាពលរដ្ឋសរុប របស់កម្ពុជា ដែលស្មើរប្រមាណជា១៧ម៉ឺននាក់ និងមានចំនួន២២ ក្រុម រស់នៅក្នុងសហគមន៍សរុបប្រហែល៥៨០ ក្នុងខេត្ត១៥។ នេះបើ យោងតាមរបាយការណ៍ប្រជាសាស្ត្រជនជាតិដើមភាគតិចឆ្នាំ២០២៤។

ដោយក្នុងនោះ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរនតគិរី គឺជាក្រុមជនជាតិដើមភាគតិច កំពុងរស់នៅសម្បូរដោយប្រពៃណីវប្បធម៌ចម្រុះជនជាតិដើមផ្សេងៗ។ ចំណែកឯការ រស់គឺពឹងអាស្រ័យផល និង ចិញ្ចឹមជីវិតរបស់ពួកគេលើដីធ្លី និងធនធានព្រៃឈើ ជាពិសេសគឺ សហគមន៍កំពុងតែនៅបន្ត និងអនុវត្តកសិកម្ម ប្រពៃណី និងការប្រើប្រាស់ដីធ្លីរួមមាន៖ ដីដាំដុះជាក់ស្តែង ដីបម្រុងសម្រាប់ចំការវិលជុំ វាលស្រែ និងកសិកម្មតាម ប្រពៃណីផ្សេងៗទៀត។ ចំណែកឯធនធានធម្មជាតិ ត្រូវបានពួកគាត់ចាត់ទុកថាជា "ទីផ្សារសេរី" ដោយមិនត្រូវ ធនធានដើម្បីទិញវា ដោយក្នុងនោះសហគមន៍គឺ អាចប្រមូលផលអនុផលព្រៃឈើប្រភេទផ្សេងៗដូចជា បន្លែ ផ្លែ ឈើ ត្រី ឱសថបុរាណជាដើម។ សហគមន៍ជនជាតិដើមភាគតិចនៅរតនគិរី មានប្រព័ន្ធច្បាប់ទំនៀមទម្លាប់ និង អភិបាលកិច្ចប្រពៃណីដ៏រឹងមាំ ជាពិសេសក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងទំនាក់ទំនងសង្គមនៅ ក្នុងសហគមន៍។ប្រព័ន្ធប្រពៃណីទាំងនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ និងភាពសុខដុម រមនារបស់សហគមន៍ទាំងមូល ជាពិសេសការពារបរិស្ថាន ។ តាមប្រពៃណីទំនៀទំលាប់ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី តែងតែប្រារព្ធ និងប្រកាន់ ភ្ជាប់ពីធីបុណ្យប្រពៃណីជារៀងរាល់ឆ្នាំ ដូចជាកម្មវិធីសែនក្បាលទឹក ពីធីសែនព្រេនរំដោះគ្រោះ ពិធីសែនអារក្ស អ្នកតា ដែលកើតឡើងក្នុងភូមិ ពីធី សែនព្រេនសុំសេចក្តីសុខដល់ប្រជាមាតុភូមិជាដើម។ បច្ចុប្បន្ន ប្រពៃណីទំនៀម ទម្លាប់ទាំងអស់នេះ កំពុងប្រឈមនឹងការបាត់បង់ ជាបណ្តើរៗ ដោយឥទ្ធិពលខាងក្រៅផ្សេងៗ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm