អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើបទឈប់ បាញ់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា អ្វីដែលហៅថា «ការបិទផ្លូវ» របស់សហរដ្ឋអាមេរិកលើកំពង់ផែ និងឆ្នេរសមុទ្រអ៊ីរ៉ង់ បានរំលោភលើបទឈប់បាញ់ ដោយហៅវាថា «ខុសច្បាប់ និងជាបទឧក្រិដ្ឋ»។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចោទប្រកាន់អ៊ីរ៉ង់ថាបានប្រព្រឹត្ត «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើបទឈប់បាញ់។ នេះបើយោងតាមលោក Jonathan Karl អ្នកឆ្លើយឆ្លងព័ត៌មានដ៏សំខាន់របស់កាសែត ABC News នៅទីក្រុងវ៉ាស៊ីនតោន ដែលបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នាថ្ងៃអាទិត្យថា លោក ត្រាំ បានប្រាប់លោកដូច្នេះ។

លោក Karl បានបន្ថែមថា លោក ត្រាំ បានប្រាប់លោកថា កិច្ចព្រមព្រៀងមួយ នឹងត្រូវបានសម្រេច «តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត។ នោះ គឺជាវិធីល្អ ឬវិធីដ៏លំបាក។
នៅក្នុងការបង្ហោះនៅបណ្តាញសង្គម Truth Social កាលពីព្រឹកថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយថា តំណាងសហរដ្ឋអាមេរិក នឹងទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃចន្ទ សម្រាប់ការចរចាជុំថ្មីមួយ៕