កម្មករ-កម្មការិនី បានវិលត្រឡប់​ចូល​បំពេញ​ការងារ​ឡើង​វិញ​ដោយ​ក្ដីរីករាយ​ក្រោយ​ចប់​ពិធី​ចូល​ឆ្នាំថ្មី

2026/04/20 09:15:06 pm        228

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ដោយភាពសប្បាយ​រីករាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ នៅព្រឹកថ្ងៃទី២០ ខែមេសានេះ ​មើលឃើញថា កម្មករ កម្មការនី បាន​នាំ​គ្នា​ចូល​បំពេញ​ការងារ​រៀងៗខ្លួនឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២០​ខែមេសានេះ មានកម្មករនិយោជិត ១០០% បានមក​បំពេញ​ការ​ងារ​ឡើង​វិញ​ក្រោយ​ឈប់​សម្រាក​ពិធី​បុណ្យចូលឆ្នាំដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ ខណៈមាន​កម្មករ​កម្មការិនី​មួយ​ចំនួន​តូច​បានស្នើសុំច្បាប់ឈប់សម្រាកបន្ថែមដោយសារមានធុរៈបន្ទាន់។

លោកបានបន្តថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ រោង​ចក្រ​ខ្លះ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាករយៈ ៧ថ្ងៃ និងមួយចំនួនផ្សេងទៀត​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួលរ​ហូតចំនួន ៩ថ្ងៃ ដើម្បីឱ្យកម្មករបានជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។ លោក​បាន​ឱ្យដឹងទៀតថា នៅឆ្នាំនេះ ក្រៅពីជួបជុំក្រុមគ្រួសារ កម្មករនិយោជិតបានជួបជុំមិត្តភ័ក្តិ និង​បង​ប្អូនដើម្បីលេងល្បែងប្រជាប្រិយ និងចូលរួមដើរលេងកម្សាន្តនៅតាមទីវត្តអារាមនានា ដែល​រូប​ភាពទាំងអស់នេះគឺកម្មករនិយោជិតបានបង្ហាញក្នុងគ្រុបឆាតក្រុមការងារជារួម ដែលទាំង​អស់​នេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ពិតមានភាពសប្បាយរីករា​យ​ជា​ខ្លាំង​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ដ៏​មាន​អត្ថន័យ​នេះ។

កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់បានលើកឡើងថា បន្ទាប់​ពី​ឈប់​សម្រាក​អស់​រយៈ​ពេល​ជា​ច្រើនថ្ងៃកន្លងមកនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនពីការជួបជុំ រវាង​ក្រុម​គ្រួសារ ​សាច់ញាតិ និងមិត្តភ័ក្តិ។ កម្មករ កម្មការនី បានបន្តទៀតថា ជារៀងរាល់​ឆ្នាំ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ​ក្រៅពីការជួបជុំក្រុមគ្រួសារនៅតាមផ្ទះ ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀប​ចំ​ទេយ្យ​ទាន​ផ្សេង​ៗ​ប្រគេន​ព្រះសង្ឃនៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិស មគ្គផល និងគុណូប្បការៈ​គុណ​ទៅ​ដល់​អ្នក​មាន​គុណ និងជីដូនជីតាដែលបានចែកឋានទៅកាន់បរលោក។ យ៉ាងណាក៏ដោយ កម្មករ កម្មកា​រិនី​ទាំង​អស់ ក៏មិនបានភ្លេចនូវការអរគុណ និងដឹងគុណដល់​វីរៈកងទ័ព​ដែល​កំពុង​ប្រឈម​បញ្ហា​ការ​ឈ្លាន​ពាន​ទឹកដីរបស់ក្រុមយោធាថៃ និងបានជូនពរបន្ថែម​ទៀត​ជូន​ចំពោះ​រាជ​រដ្ឋាភិបាល​គ្រប់ជាន់​ថ្នាក់​ និងវីរៈកងទ័ព ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ទទួលបានសុខភាពល្អ និង​ទទួល​ជោគជ័យលើគ្រប់ភារកិច្ចក្នុងការបំពេញការងារទាំងទីជិត និងទីឆ្ងាយ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជា​ពលរដ្ឋ​ភាគ​ច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និង​ខ្លះ​ទៀត​ដើរ​លេងកម្សាន្តទាំងក្នុងនិងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋា​ភិបាល​បាន​ប្រកាស​អនុញ្ញាត​ឱ្យកម្មករនិយោជិតទាំងអស់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm