អាជីវករថ្លែងអំណរគុណរាជរដ្ឋាភិបាលក្រោយ «នគរសង្រ្កាន្ត» ទាក់ទាញភ្ញៀវទេសចរ និងជំរុញការលក់

2026/04/20 09:28:06 pm        274

ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដែលរាជរដ្ឋាភិបាលរៀបចំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិន​ត្រឹម​ជា​កម្មវិធីកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែបានរួម​ចំណែក​ជំរុ​​ញ​សកម្ម​ភាព​ពាណិជ្ជ​កម្ម និងចរន្តសេដ្ឋកិច្ចក្នុងមូលដ្ឋាន ខណៈអាជីវករ លើកឡើងថា ការលក់ដូរ​មាន​សម្ទុះ​កើន​ឡើង​គួរឱ្យកត់សម្គាល់ និងបានបង្កើនចំណូលក្នុងអំឡុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ត្រូវបានរៀបចំរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៩ ខែ​មេសា ​ឆ្នាំ២០២៦ កន្លងមក។ ក្រុមអាជីវករ ដែលបាន​ដាក់​ស្តង់​លក់​ទំនិញ​នៅ​តាម​បណ្តោយ​ផ្លូវ​ថ្មើរ​ជើង​ចតុមុខ បានលើកឡើងថា ក្នុងអំឡុងពេល «នគរសង្រ្កាន្ត» គឺលក់ដូរ​របស់​ពួក​គាត់​ដា​ច់​ខ្លាំង​ ដោយសារមានមនុស្សច្រើនដើរលេងកម្សាន្តច្រើនកុះករក្នុងព្រឹត្តិការណ៍នេះ។

បណ្ដា​អាជីវករលើកឡើងថា ព្រឹត្តិការណ៍នេះ មិនត្រឹម​តែ​ជា​ឱកាស​ផ្សព្វ​ផ្សាយ​ផលិ​តផ​ល​ខ្មែរ​ទៅ​កាន់​ភ្ញៀវជា​តិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែក​ជំរុញ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​ផង​ដែរ។ ពួកគេ ពេញចិត្តការរៀបចំព្រឹត្តិការណ៍នេះ និង ថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋាភិបាល​ដែល​រៀប​ចំ «នគរសង្រ្កាន្ត» ឡើងនៅរាជធានីភ្នំពេញ ដែលពួកគេបានចាត់​ទុក​ថា​នេះ​ជាវេទិកា​សេដ្ឋកិច្ចដ៏ធំប្រចាំឆ្នាំ២០២៦នេះ។

ជារួម ក្រុមអាជីវករ មើលឃើញថា ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» មិនត្រឹមជួយជំរុញការលក់ដូរ និង​បង្កើន​ប្រាក់​ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែ​ក​ធ្វើ​ឱ្យ​សកម្ម​ភាព​សេដ្ឋ​កិច្ច​ក្នុង​មូល​ដ្ឋាន​កាន់​តែ​មាន​ភាពរស់រវើក។ ក្រុមអាជីវករ សង្ឃឹមថា នឹងមានព្រឹត្តិការណ៍​ដូច​នេះ​នៅ​ឆ្នាំ​ប​ន្ត​បន្ទាប់​ៗ​៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm