រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា រដ្ឋបាលអាមេរិក មានគម្រោងបន្តទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រេងរបស់រុស្ស៊ី បន្ទាប់ពីវាលែងចាំបាច់ក្នុងការបន្ថយតម្លៃថាមពល ចំពេលមានការវិវត្តជុំវិញប្រទេសអ៊ីរ៉ង់។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា ការចេញអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការជាមួយប្រេងរបស់រុស្ស៊ី និងការពង្រីករបស់ខ្លួន គឺជាវិធានការបណ្តោះអាសន្ន។ លោកបាននិយាយថា ថា៖«ប្រេងរបស់រុស្ស៊ី ត្រូវនាំចេញប្រទេសចិនយ៉ាងណាក៏ដោយ ឬយើងកំពុងអនុញ្ញាតឲ្យវាហូរជាបណ្តោះអាសន្ន ជំនួសឲ្យការហូរទាំងអស់ទៅប្រទេសចិន គ្រាន់តែហូរចូលទៅក្នុងរោងចក្រចម្រាញ់ប្រេងអាស៊ីផ្សេងទៀត។ ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយតម្លៃថាមពលនៅអាស៊ី និងនៅអឺរ៉ុប»។

នៅពេលសួរថាតើនេះមានន័យថា ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី នឹងត្រូវបានដាក់ឡើងវិញ នៅពេលណាមួយដែរឬទេ លោកបានឆ្លើយថា៖«ពិតជាមានមែន»៕