អាជ្ញាធរជប៉ុន បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំង បានកើតមាននៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេស។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ការរញ្ជួយដីនេះមានកម្រិតបឋម ៧,៩រ៉ិចទ័។ តែទូរទស្សន៍ NHK របស់ជប៉ុន រាយការណ៍ថា មានកម្រិត ៧,៤រ៉ិចទ័រ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ការរញ្ជួយនេះត្រូវបានគេទទួលអារម្មណ៍ដឹង នៅទីក្រុងតូក្យូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ៕
