យោងតាមទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីភ្នាក់ងារ មានផែនការដាក់ឱ្យដំណើរការប្រព័ន្ធសងប្រាក់ត្រឡប់វិញតាមដំណាក់កាល។

យោងតាមឯកសាររបស់តុលាការនិយាយថា ក្រុមហ៊ុននាំចូលជាង ៣៣០.០០០ក្រុមហ៊ុន បានបង់ប្រាក់លើការដំឡើងពន្ធដឹកជញ្ជូនទំនិញនាំចូល ។
តុលាការជាន់ខ្ពស់សហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចកាលពីខែកុម្ភៈ ថា ការដំឡើងពន្ធដ៏ទូលំទូលាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ មិនស្របតាមរដ្ឋធម្មនុញ្ញទេ ដោយលុបចោលការដំឡើងពន្ធសកលដែលលោក ត្រាំ បានដាក់ចេញចាប់តាំងពីខែមេសា ឆ្នាំ២០២៥។
ទោះបីជាមានការចាប់ផ្តើមនៃដំណើរការសងប្រាក់ត្រឡប់ពីការដំឡើងពន្ធក៏ដោយ អ្នកប្រើប្រាស់នឹងមិនរំពឹងថានឹងទទួលបានប្រាក់មកវិញនោះទេ។

