ស.ស.យ.ក៖ ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តទទួលបានជោគជ័យលើសពីការរំពឹងទុក

2026/04/20 03:47:57 pm        176

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានវាយតម្លៃថា ការ​រៀប​ចំ​ព្រឹត្តិការណ៍​នគរសង្ក្រាន្ត​នៅ​រាជធានីភ្នំពេញរយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ គឺ​ទទួល​បាន​ជោគ​ជ័យ​លើសពីការរំពឹងទុក និងបានប្រព្រឹត្តទៅដោយជោគជ័យ មានសសន្តិសុខ សុវត្ថិភាព​ល្អដោ​យមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់។

ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមការងារប្រតិបត្តិ បានថ្លែងក្នុងកិច្ច​ប្រជុំ​គណៈ​បញ្ជា​ការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ថា ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​​នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ គឺ​ទទួល​បាន​ជោគជ័យលើសពីការរំពឹងដោយបានប្រព្រឹត្តទៅដោយជោគជ័យ មានសុខ​សុវត្ថិភាព​ល្អ​ដោយ​មិន​មាន​បញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់។ សហភាព​សហព័ន្ធ​យុវជ​ន​កម្ពុជា​ថ្លែង​អំណរ​គុណ​ក្នុង​ការសហការដ៏ស្អិតរមួតថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ និងកង​កម្លាំង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់លំដាប់ថ្នាក់ ក្នុងការឲ្យដំណើរការព្រឹត្តិការណ៍នគរសង្ក្រាន្ត ប្រព្រឹត្តទៅ​ដោយ​ជោគ​ជ័យ​។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាយើងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ក៏យើងបានផ្ញើ និង​ពាំ​នាំ​ក្តី​នឹក​រលឹក​ក្តីស្រឡាញ់ និងការដឹងគុណទៅដល់វីរកងទ័ព និងវីរនគរបាលនៅជួរមុខផងដែរ។ ដោយ​នៅ​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកក្រមាជាង១ម៉ឺន ជា​មួយ​សារជូនពរ អំបុក និងនំអន្សម ចែកជូនដល់វីរកងទ័ពនៅខេត្តបន្ទាយមានជ័យ។ ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ២០២៦ បាននាំយកក្រុមារជាង៥ពាន់ក្រមា អំបុក និងនំអន្សម ជូន​ដល់​កង​ទ័ព​ជួរ​មុខនៅថ្មដា ខេត្តពោធិ៍សាត់។ ក្នុងការរៀបចំនគរសង្ក្រាន្ត គឺបំផុសបន្ថែម​ការ​សាប​ភ្ជាប់​រវាង​ជួរ​ក្រោយ និងជួរមុខ។

ឯកឧត្តម បានបន្តថា ការរៀបចំនគរសង្ក្រាន្ត​នៅ​រាជ​ធានី​ភ្នំពេញ​ទទួល​បាន​ជោគជ័យ​លើ​ស​ពី​ការ​រំពឹង​ទុក ការរៀបចំនេះទោះបីជាពេលវេលាខ្លី គឺជាចលនាដើម្បីដៃម្ខាងចងចាំ ដៃម្ខាងទៀត​ដើរ​ទៅ​មុខ​បង្ហាញ​ភាពរឹងមាំ។ ហើយសុំវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំ ដាប់ថ្នាក់មន្ត្រីពាក់ព័ន្ធ​ទាំង​អស់​ធ្វើ​ឲ្យព្រឹត្តិការណ៍​នគរសង្ក្រាន្ត​ទទួល​បាន​ជោគ​ជ័យ​៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យការតបណ្តាញទឹកស្អាតតាមខ្នងផ្ទះបណ្តោះអាសន្នរបស់អតីតយុទ្ធជនសម្រាប់ប្រជាពលរដ្ឋភៀសសឹក
2026/04/20 05:13:41 pm        1
កម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
2026/04/20 04:45:12 pm        1
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណចំពោះការលះបង់របស់ក្រុមការងារទាំងអស់ធ្វើឱ្យព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ
2026/04/20 04:38:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ១៣នាក់ស្លាប់ ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់រថយន្តក្រុងនៅតំបន់កាស្មៀ ប្រទេសឥណ្ឌា

2026/04/20 05:21:51 pm
​អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យការតបណ្តាញទឹកស្អាតតាមខ្នងផ្ទះបណ្តោះអាសន្នរបស់អតីតយុទ្ធជនសម្រាប់ប្រជាពលរដ្ឋភៀសសឹក
2026/04/20 05:13:41 pm
​ពលរដ្ឋប៊ុលហ្គារីបង្ហាញអារម្មណ៍ច្របូកច្របល់ ក្រោយជ័យជំនះសម្រាប់អតីតប្រធានាធិបតីមានមេត្រីភាពជាមួយរុស្ស៊ី
2026/04/20 05:09:19 pm
​សារព័ត៌មានរុស្ស៊ី៖ ទីក្រុងមូស្គូឃាត់ខ្លួនស្រ្តីជនជាតិអាល្លឺម៉ង់ម្នាក់ សម្រាប់ការរៀបចំគម្រោងភេរវកម្ម
2026/04/20 05:05:52 pm
​កម្រិតគាំទ្រ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន នៅតែខ្ពស់ ទោះធ្លាក់ចុះខ្លះដោយសារផលប៉ះពាល់ពីអ៊ីរ៉ង់ក្ដី
2026/04/20 05:03:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/20 03:29:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/19 07:06:29 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am