អាណិកជនខ្មែរ និងទេសចរអន្តរជាតិចាប់ផ្តើមចាកចេញពីកម្ពុជាក្រោយចប់ចូលឆ្នាំខ្មែរ

2026/04/20 04:12:35 pm        101

អាណិកជនខ្មែរ និងភ្ញៀវទេសចរអន្តរជាតិនានា បាននាំ​គ្នា​អញ្ជើញ​ដំណើរ​ទៅ​ប្រទេស​គេ​វិញ​ជា​បណ្តើរ​ៗ ក្រោយពីបានអញ្ជើញមកដើរកម្សាន្តសប្បាយទស្សនាកម្ពុជា នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីខ្មែរ ដែលទើបនឹងចប់នៅក្នុងសប្តាហ៍មុននេះ។

ភ្ញៀវទេសចរអន្តរជាតិ និងអាណិកជនខ្មែរនៅប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែ​មេសា​ថា ការដើរកម្សាន្តមកកម្ពុជា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ​នៅ​ក្នុង​សប្តាហ៍​មុន​នេះ ​សំគាល់ឃើញថា គ្រប់គោលដៅទេសចរណ៍នានា និង​នៅ​តាម​ជន​បទ​ស្រុក​ស្រែដា​ច់​ស្រយ៉ាល​នានា គឺសុទ្ធតែមានតុបតែង ធ្វើបុណ្យទានអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និង​មាន​ការ​បង្កើត​កម្មវិធីសាសនា កម្មវិធីលេងល្បែងកម្សាន្តប្រជាប្រីយ៍ជាច្រើន មានភាព​សប្បាយ​រីក​រាយ​ខ្លាំង ​ហើយបទពិសោធន៍ការដើរកម្សាន្តនេះ ធ្វើឲ្យគេទទួលបានអនុស្សាវរីយ៍ ចង់​ចាំ​មិន​អាច​បំភ្លេច​បាន​ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំខ្មែរក្រោយៗទៀត គឺគេមក​ទស្សនា​កម្ពុជា​ម្តង​ទៀត​។

យ៉ាងណាតាមការឲ្យដឹងពីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងអំឡុងខែមេសា ដែល​មាន​ការ​រៀ​​បចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៦ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺ​មាន​អ្នក​ដំណើរ​អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចេញចូលអាកាសយានអន្តរជាតិតេជោ TIA ប្រមាណ​៨៥​០០០​នាក់ ​ដែលមាន១៥១សញ្ជាតិ ភាគច្រើនជាអាណិកជនខ្មែរកាន់លិខិតឆ្លងដែនបរទេស មក​ពី​អាម៉េរិក អូស្ត្រាលី បារាំង អង់គ្លេស ចិន និងតៃវ៉ាន់ ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យការតបណ្តាញទឹកស្អាតតាមខ្នងផ្ទះបណ្តោះអាសន្នរបស់អតីតយុទ្ធជនសម្រាប់ប្រជាពលរដ្ឋភៀសសឹក
2026/04/20 05:13:41 pm        1
កម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
2026/04/20 04:45:12 pm        1
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណចំពោះការលះបង់របស់ក្រុមការងារទាំងអស់ធ្វើឱ្យព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ
2026/04/20 04:38:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ «មិនមានការសម្រេចចិត្ត» ថា តើត្រូវចូលរួមកិច្ចចរចាជុំបន្ទាប់ជាមួយអាមេរិកដែរ ឬអត់ឡើយ

2026/04/20 05:42:31 pm
​កងទ័ពកុងហ្គោចោទក្រុមឧទ្ទាម M23 ថា បានបើកការវាយប្រហារដ៏សាហាវ អំឡុងការចរចាសន្តិភាព នៅស្វីស
2026/04/20 05:39:19 pm
​យោធាអាមេរិកអះអាងថា បានសម្លាប់មនុស្ស ៣នាក់ ក្នុងការវាយប្រហារទូកដឹកគ្រឿងញៀននៅសមុទ្រការ៉ាអ៊ីប
2026/04/20 05:36:21 pm
​យានជំរុញរបស់ក្រុមហ៊ុន Blue Origin ចុះចតដោយសុវត្ថិភាព តែផ្កាយរណបចុះខុសគន្លង
2026/04/20 05:33:18 pm
​ការវាយប្រហារយានដ្រូនអ៊ុយក្រែនលើកំពង់ផែ Tuapse របស់រុស្ស៊ីបណ្តាលឲ្យមនុស្សម្នាក់ស្លាប់
2026/04/20 05:30:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/20 03:29:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/19 07:06:29 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am