មនុស្សយន្តរបស់ Honor ឈ្នះចំណាត់ថ្នាក់លើគេទាំង៣ ក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង នៅចិន

2026/04/20 11:45:07 pm        52

មនុស្សយន្តស្រដៀងមនុស្សដែលត្រូវបានបង្កើតឡើងដោយខ្លួនឯងដោយ Honor ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខគេរបស់ប្រទេសចិន បានឈ្នះចំណាត់ថ្នាក់លើគេទាំង៣ នៅក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង Beijing E-Town ឆ្នាំ២០២៦ (2026 Beijing E-Town Half Marathon) នៅប្រទេសចិន កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមេសា ឆ្នាំ២០២៦)។

ក្រុម Qitian Dasheng របស់ក្រុមហ៊ុន Honor បានឈ្នះចំណាត់ថ្នាក់លេខ១ ក្រុម Leiting Shandian របស់ខ្លួន បានបញ្ចប់នៅលេខ២ ដោយទៅដល់ក្រោយក្នុងរយៈពេល ៥០នាទី និង ៥៦វិនាទី ហើយក្រុម Xinghuo Liaoyuan ទៅដល់ទីព្រ័ត្រលំដាប់ទី៣ ជាមួយនឹងរយៈពេលតាមពីក្រោយ ៥៣នាទី និង ១វិនាទី។

ការរត់ប្រណាំងនេះ បានចាប់ផ្តើមនៅម៉ោង ៧:៣០ ម៉ោងក្នុងស្រុក នៅតំបន់ Yizhuang របស់ទីក្រុងប៉េកាំង ដែលត្រូវបានគេស្គាល់ផងដែរថា ជា E-Town។ ព្រឹត្តិការណ៍នេះគ្របដណ្តប់ចម្ងាយសរុប ២១,០៩៧៥ គីឡូម៉ែត្រ ដោយបែងចែកជា ២ប្រភេទសំខាន់ៗ គឺការរត់ដោយស្វ័យប្រវត្តិ និងការបញ្ជាពីចម្ងាយ។

មនុស្សយន្តដែលឡើងទៅឈរលើវេទិកា ក្នុងនាមជាអ្នកឈ្នះទាំង ៣ចំណាត់ថ្នាក់ កំពុងប្រកួតប្រជែងក្រោមប្រភេទរត់ដោយស្វ័យប្រវត្តិ។ លោក Yao Bin វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន Honor បាននិយាយថា មនុស្សយន្តទាំងនេះ បានសម្រេចបានតាមការរំពឹងទុកមុនការប្រណាំង ដោយបានទៅដល់ទីព្រ័ត្រដោយគ្មានគ្រោះថ្នាក់ ឬការប៉ះទង្គិចគ្នាឡើយ។ ក្រុមមនុស្សយន្តស្រដៀងមនុស្សជាង ១០០ក្រុម និងអ្នកប្រកួតប្រជែងជាមនុស្សជាង ១២.០០០នាក់ បានចូលរួមប្រកួតប្រជែងព្រមគ្នា អំឡុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ។

លោក Zhao Haijie ជើងឯកពាក់កណ្តាលម៉ារ៉ាតុងផ្នែកបុរស បានចែករំលែកបទពិសោធន៍ថ្មីរបស់លោក ក្នុងការរត់ប្រណាំងជាមួយមនុស្សយន្តនេះ។ លោក Zhao បាននិយាយថា «ក្នុងរយៈពេល ៥គីឡូម៉ែត្រដំបូង មនុស្សយន្ត ៥ ទៅ ៦គ្រឿង បានរត់កាត់ខ្ញុំ។ មនុស្សយន្តក្នុងក្រុមពណ៌ក្រហមមានជំហានរត់ធ្ងន់ៗ ហើយវារត់លឿនមិនគួរឲ្យជឿ។ ល្បឿនរបស់វាលឿនជាងខ្ញុំខ្លាំងណាស់»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm