យានជំរុញរបស់យានចម្លង New Glenn ដែលបាញ់ចេញពីរដ្ឋ Florida សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានចុះចតដោយជោគជ័យ ក្រោយរយៈពេលប្រហែល ១០នាទី ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos មិនអាចដាក់ពង្រាយផ្កាយរណបទំនាក់ទំនង AST SpaceMobile ដែលពួកគេបញ្ជូន ចូលទៅកាន់គន្លងតារាវិថីតាមត្រឹមត្រូវនោះទេ ។
ក្រុមហ៊ុន AST និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ផ្កាយរណប BlueBird 7 ត្រូវបានដាក់នៅក្នុងគន្លងទាបជាងការគ្រោងទុកដោយយានចម្លង ។
ផ្កាយរណបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ក្រុមហ៊ុន Blue Origin ដើម្បីបង្កើតបណ្តាញអ៊ីនធឺណិតចល័តមានមូលដ្ឋាននៅទីអវកាស ស្រដៀងគ្នានឹងបណ្តាញផ្កាយរណប Leo របស់ក្រុមហ៊ុន Amazon ឬបណ្តាញផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ដែរ ។

បេសកកម្មកាលពីថ្ងៃអាទិត្យដែលជាបេសកកម្មលើកទី ៣សម្រាប់យានចម្លង New Glenn វាមានសំខាន់ក្នុងការបញ្ជាក់ថា យានចម្លងមានសមត្ថភាពប្រើប្រាស់ឡើងវិញយានជំរុញអាចទុកចិត្តបាន ហើយនិងអាចប្រកួតប្រជែងជាមួយយានចម្លង Falcon 9 របស់ក្រុមហ៊ុន SpaceX ។
គួរឲ្យដឹងថា យានជំរុញដែលគេដាក់ឈ្មោះ Never Tell Me the Odds បានហោះហើរក្នុងបេសកកម្មលើកទី ២ កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ ៕
