កងទ័ពកុងហ្គោចោទក្រុមឧទ្ទាម M23 ថា បានបើកការវាយប្រហារដ៏សាហាវ អំឡុងការចរចាសន្តិភាព នៅស្វីស

2026/04/21 12:39:19 am        45

កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមេសា ឆ្នាំ២០២៦) យោធាកុងហ្គោ បានចោទប្រកាន់ក្រុមឧទ្ទាម M23 និងកងទ័ពរ្វ៉ាន់ដាថា បានវាយប្រហារទីតាំងរបស់ខ្លួន នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈដែលការចរចាត្រូវបានធ្វើឡើងនៅប្រទេសស្វីស។

ការចរចាជុំចុងក្រោយ រវាងកុងហ្គោ និងក្រុមឧទ្ទាម M23 ដែលសម្របសម្រួលដោយប្រទេសកាតា បានបញ្ចប់កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅប្រទេសស្វីស បន្ទាប់ពីពួកគេត្រូវបានផ្លាស់ប្តូរទីតាំងប្រជុំ ពីទីក្រុងដូហា ដោយសារតែសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។

នៅពេលបញ្ចប់ការចរចា កុងហ្គោ និងក្រុមឧទ្ទាមបានយល់ព្រមដោះលែងអ្នកទោសក្នុងរង្វង់រយៈពេល ១០ថ្ងៃ ក៏ដូចជាធានាឲ្យមានលំហូរជំនួយមនុស្សធម៌ដ៏សំខាន់ដោយគ្មានការរារាំង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។

ប៉ុន្តែនៅថ្ងៃអាទិត្យ កងទ័ពបានឲ្យដឹងថា ក្រុមឧទ្ទាម M23 និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារដោយយានដ្រូនដ៏សាហាវ កាលពីល្ងាចថ្ងៃសៅរ៍លើទីតាំងរបស់ខ្លួន នៅតំបន់ Mikenge និង Kakenge របស់ខេត្ត South Kivu ក៏ដូចជានៅលើតំបន់ដែលរស់នៅដោយជនស៊ីវិល នៅឯទីតាំង Point Zero។

កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចំនួនអ្នកស្លាប់បណ្តោះអាសន្ន បង្ហាញថា ជនស៊ីវិលបួននាក់ត្រូវបានសម្លាប់ និង ៨នាក់ផ្សេងទៀតរងរបួស ដែលភាគច្រើនជាស្ត្រី និងកុមារ»។

មិនមានប្រតិកម្មភ្លាមៗពីប្រទេសរ៉្វាន់ដាទេ។ ប៉ុន្តែក្រុម M23 និងទីក្រុង Kinshasa តែងតែចោទដាក់គ្នាទៅវិញទៅមក អំពីការរំលោភលើបទឈប់បាញ់ចុងក្រោយបង្អស់ ដែលត្រូវបានលើកឡើងដោយប្រទេសអង់ហ្គោឡា កាលពីខែកុម្ភៈឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm