នគរបាលប្រឆំាងអំពើភេវរម្មអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងស៊ើបអង្កេតលទ្ធភាពនៃទំនាក់ទំនងជាមួយអ៊ីរ៉ង់ ជុំវិញការវាយប្រហារដុតកម្ទេចចោលគោលដៅជនជាតិជ្វីហ្វជាបន្តបន្ទាប់នៅក្នុងទីក្រុងឡុងដ្រ៍ បន្ទាប់ពីសាលាប្រជុំសាសនាយូដាមួយកន្លែង ស្ថិតក្នុងតំបន់ Harrow ក្លាយជាគោលដៅវាយប្រហារលើកទី ៣ ក្នុងរយៈពេលតិចជាង ១សប្តាហ៍ ។
សាលាប្រជុំសាសនាយូដា Rabbi Yehuda Black of Kenton United និយាយថា គ្រាប់បែកភ្លើង ត្រូវបានចោលទៅក្នុងបន្ទប់វេជ្ជសាស្រ្តក្នុងសាលា បង្កឲ្យមានផ្សែងពេញបន្ទប់ ប៉ុន្តែក្រុមអ្នកវាយប្រហារ ពុំបានសម្រេចគោលដៅរបស់ពួកគេឡើយ ។

ក្រុមគាំទ្រអ៊ីរ៉ង់ Harakat Ashab al-Yamin al-Islamiyya ឬក្រុមចលនាដៃគូដៃស្តាំអ៊ិស្លាម បាននិយាយថា ពួកគេគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយពួកគេថែមទាំងបង្ហោះរូបភាពវីដេអូឃ្លីបនៃការវាយប្រហារនៅលើបណ្តាញព័ត៌មានសង្គមទៀតផង ។
អ្នកស្រី Vicki Evans គឺជាអ្នកសម្របសម្រួលជាន់ខ្ពស់ថ្នាក់ជាតិមួយរូបរបស់អង់គ្លេស សម្រាប់គោលនយោបាយប្រឆាំងអំពើភេវរកម្ម និយាយថា ក្រុមតែមួយ បានប្រកាសទទួលស្គាល់ការវាយប្រហារនៅទូទាំងអឺរ៉ុប កាលពីរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលបានកើតឡើងនៅលើទីតាំងស្រដៀងគ្នា ។
នគរបាលអង់គ្លេស និងសេវាកម្មសន្តិសុខ បានព្រមានអស់រយៈពេលជាច្រើនឆ្នាំមកហើយថា អ៊ីរ៉ង់ជួលក្រុមទាំងនេះ ឲ្យបើកការវាយប្រហារតាងនាមឲ្យខ្លួន ។ កាលពីខែមុន បុរស ២នាក់ រងការចោទប្រកាន់ថា បានទទួលយកការងារពីទីក្រុងតេអេរ៉ង់ ដើម្បីឈ្លប់ការណ៍អរិ លើស្ថានទូតអ៊ីស្រាអែល គោលដៅជនជាតិជ្វីហ្វផ្សេងទៀត ៕
