សម្តេចប៉ាប លីអូ បានយាងដំណើរទៅកាន់ទីក្រុងភាគខាងកើត Saurimo របស់អង់ហ្គោឡា នាថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃការយាងដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសមួយនេះ ។
នៅទីក្រុង Saurimo សម្តេចប៉ាប លីអូ គ្រោងនឹងយាងដំណើរទៅកាន់មជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា មុនពេលចូលរួមពិធីជួបជុំធំ នៅទីលានរបស់ទីក្រុង Saurimo ។
ក្រោយពិធីជួបជុំនេះ សម្តេចប៉ាប លីអូ នឹងយាងវិលត្រឡប់ទៅកាន់ទីក្រុង Luanda វិញ ជាទីដែលគេរំពឹងថា ព្រះអង្គនឹងបញ្ចប់ថ្ងៃរបស់ទ្រង់ជាមួយជំនួបជាមួយមន្រ្តីសង្ឃ និងបុព្វជិតផ្សេងទៀត នៅព្រះវិហារ Parish of Our Lady of Fatima ។
សម្តេចប៉ាប លីអូ បំពេញទស្សនកិច្ចទៅកាន់អង់ហ្គោឡា សម្រាប់ជើងទី ៣នៃការយាងដំណើរទស្សនកិច្ច ៤ប្រទេសរបស់ទ្រង់នៅអាហ្វ្រិក ។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកនយោបាយប្រទេសមួយនេះ កាលពីចុងសប្តាហ៍កន្លងទៅ ព្រះអង្គបានរិះគន់ដល់ការកេងប្រវ័ញ្ចធនធានធម្មជាតិនៅលើទ្វីបមួយនេះ ។
យោងតាមការអះអាងរបស់ធនាគារពិភពលោក បានឲ្យដឹងថា អង់ហ្គោឡា ស្ថិតក្នុងចំណោមប្រទេសផលិតប្រេងឈានមុខគេរបស់អាហ្វ្រិកនៅអនុតំបន់សាហារ៉ា ប៉ុន្តែភាគច្រើននៃពលរដ្ឋ ៣៦,៦លាននាក់របស់ពួកគេ បន្តប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ក្នុងនោះ ៣០ភាគរយនៃពលរដ្ឋ រស់នៅជាមួយប្រាក់ចំណូលតិចជាង ២,១៥ក្នុង ១ថ្ងៃ ៕

