លោកស្រី Delcy Rodriguez គឺជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា បានធ្វើធម្មយាត្រាប្រឆាំងទណ្ឌកម្មនៅរដ្ឋ Zulia ស្របពេលដែលលោកស្រីប្រកាសកិច្ចខិតខំ ដើម្បីរកបានមូលនិធិ និងលើកឡើងពីវិបត្តិថាមពលនៅក្នុងតំបន់ ។
លោកស្រី Rodriguez និយាយថា រដ្ឋាភិបាលរបស់លោកស្រី កំពុងព្យាយាមបញ្ចេញថវិកា ៥ពាន់លានដុល្លារ តាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដើម្បីស្តាឡើវិញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រព័ន្ធអគ្គិសនី បណ្តាញទឹក និងមន្ទីរពេទ្យ ហើយនិងវិនិយោគលើវស័យប្រេង ឧស្ម័ន និងជីមីឥន្ធនៈ ។
លោកស្រីនិយាយផងដែរថា រដ្ឋាភិបាលរបស់លោកស្រី បានទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ុន Siemens និងក្រុមហ៊ុន General Electric ដើម្បីដោះស្រាយបញ្ហាថាមពលនៅរដ្ឋ Zulia គឺជារដ្ឋផលិតប្រេងនៅភាគខាងលិចដែលប្រឈមនឹងការដាច់ចរន្តអគ្គិសនីម្តងហើយម្តងទៀត ។
ក្រោយមកលោកស្រី Rodriguez បានជិះរថយន្តលើស្ពានឆ្លងកាត់បឹង Maracaibo ជាមួយរដ្ឋមន្រ្តីដឹកជញ្ជូនវេណេស៊ុយអេឡាលោក Jacqueline Faria និងមន្រ្តីផ្សេងទៀត ក៏ដូចជាក្រុមអ្នកគាំទ្ររបស់លោកស្រី ៕

