EU ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប៉ាឡេស្ទីន សម្រាប់កិច្ចចរចាសន្តិភាព នៅតំបន់ហ្កាហ្សា និង West Bank

2026/04/20 07:33:51 pm        57


ប្រទេសជាង ៦០ កំពុងបញ្ជូនតំណាងទៅកាន់ទីក្រុងប្រ៊ុចសែល (ប្រទេសបែលហ្ស៊ិក) ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohamed Mustafa អំពីស្ថិរភាព សន្តិសុខ និងសន្តិភាពរយៈពេលវែង នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាំងនៅតំបន់ West Bank និងហ្កាហ្សា ខណៈដែលការយកចិត្តទុកដាក់ជាសកលភាគច្រើន នៅតែផ្តោតលើមជ្ឈិមបូព៌ា លើវិបត្តិដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់។

រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោក Maxime Prévot បាននិយាយមុនកិច្ចប្រជុំនាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះថា ការវាយប្រហារជាបន្តបន្ទាប់ នៅតំបន់ West Bank និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៅដែនដីហ្កាហ្សា បានធ្វើឲ្យប៉ះពាល់ដល់ទស្សនវិស័យ សម្រាប់ដំណោះស្រាយរដ្ឋ២។ លោកកំពុងធ្វើជាសហម្ចាស់ផ្ទះនៃកិច្ចប្រជុំជាមួយអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) គឺលោកស្រី Kaja Kallas។

លោក Prévot បាននិយាយថា៖ «ប្រសិនបើយើងមិនមានសុទិដ្ឋិនិយមជ្រុលពេកទេនោះ យើងសង្កេតឃើញថា ដំណោះស្រាយរដ្ឋ២ កំពុងត្រូវបានធ្វើឲ្យកាន់តែពិបាកឡើងៗជារៀងរាល់ថ្ងៃ។ ប៉ុន្តែប្រទេសបែលហ្ស៊ិក និងដៃគូអឺរ៉ុប និងអារ៉ាប់ជាច្រើន នៅតែបន្តជឿថា នេះនៅតែជាផ្លូវប្រាកដនិយមតែមួយគត់ ឆ្ពោះទៅរកសន្តិភាពយូរអង្វែង សម្រាប់ជនជាតិអ៊ីស្រាអែល សម្រាប់ជនជាតិប៉ាឡេស្ទីន និងសម្រាប់ស្ថិរភាពនៃតំបន់ទាំងមូល»។

EU ដែលមានសមាជិក ២៧ប្រទេស គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់អាជ្ញាធរប៉ាឡេស្ទីន ដោយមេដឹកនាំវ័យ ៩០ឆ្នាំរបស់ដែនដីនេះ គឺលោក Mahmoud Abbas គ្រប់គ្រងពីទីក្រុង Ramallah អស់រយៈពេល ២ទសវត្សរ៍មកហើយ។ កំហឹងនៅអឺរ៉ុប ជុំវិញមហន្តរាយមនុស្សធម៌ នៅតំបន់ហ្កាហ្សា បានជំរុញឲ្យមេដឹកនាំ EU ជាច្រើនថ្កោលទោសការធ្វើសង្គ្រាមរបស់អ៊ីស្រាអែល និងដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។

ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ឲ្យដឹងថា អ៊ីស្រាអែលបានប្រើប្រាស់ការបិទបាំងសង្គ្រាមអ៊ីរ៉ង់ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើដែនដីនេះ ខណៈដែលការវាយប្រហាររបស់អ្នកតាំងទីលំនៅកើនឡើង ហើយយោធាដាក់ការរឹតបន្តឹងបន្ថែមក្នុងសម័យសង្គ្រាម លើការធ្វើដំណើរ ដោយលើកឡើងពីសន្តិសុខ៕

អត្ថបទដែលទាក់ទង

លោក Netanyahu ថ្កោលទោសទាហានដែលវាយបដិមាព្រះយេស៊ូ នៅលីបង់ ហើយសន្យាឲ្យទទួលខុសត្រូវ
2026/04/20 08:28:06 pm        1
អេស្ប៉ាញ បញ្ជាក់ថា អ៊ីស្រាអែលកំពុងអនុវត្ត «យុទ្ធសាស្ត្រហ្កាហ្សា» នៅលីបង់
2026/04/20 08:19:02 pm        1
លោក ស៊ី អំពាវនាវឲ្យច្រកសមុទ្រ Hormuz នៅតែបើកចំហរ អំឡុងជជែកតាមទូរស័ព្ទជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត
2026/04/20 07:56:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Netanyahu ថ្កោលទោសទាហានដែលវាយបដិមាព្រះយេស៊ូ នៅលីបង់ ហើយសន្យាឲ្យទទួលខុសត្រូវ

2026/04/20 08:28:06 pm
​អេស្ប៉ាញ បញ្ជាក់ថា អ៊ីស្រាអែលកំពុងអនុវត្ត «យុទ្ធសាស្ត្រហ្កាហ្សា» នៅលីបង់
2026/04/20 08:19:02 pm
​លោក ស៊ី អំពាវនាវឲ្យច្រកសមុទ្រ Hormuz នៅតែបើកចំហរ អំឡុងជជែកតាមទូរស័ព្ទជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត
2026/04/20 07:56:43 pm
​អ៊ីស្រាអែលអះអាងវាយប្រហារជើងទម្របាញ់រ៉ូកែត នៅភាគខាងត្បូងលីបង់ ទោះមានបទឈប់បាញ់ក្ដី
2026/04/20 07:35:18 pm
​ប្រភពប៉ាគីស្ថាន៖ អ៊ីរ៉ង់នឹងចូលរួមកិច្ចចរចាជុំទី២ ជាមួយអាមេរិក ទោះមានអរិភាពនៅច្រកសមុទ្រ Hormuz ក្ដី
2026/04/20 07:34:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/20 03:29:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/20 04:46:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am