នាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ កងទ័ពអ៊ីស្រាអែលបានអះអាងថា បានកំណត់គោលដៅលើជើងទម្របាញ់រ៉ូកែត នៅភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងទីក្រុង Tel Aviv និងបេរូតក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឲ្យដឹងថា ការវាយប្រហារ នាពេលយប់ បានកំណត់គោលដៅលើប្រព័ន្ធ «ផ្ទុក និងត្រៀមបាញ់» នៅក្នុងតំបន់ Kfarkela នៅភាគខាងជើងនៃអ្វីដែលខ្លួនហៅថា «ខ្សែការពារជួរមុខ»។ កងទ័ពបានអះអាងថា ឧបករណ៍សម្រាប់បាញ់នេះ បានបង្ក «ការគំរាមកំហែងភ្លាមៗ» ដល់កងកម្លាំងអ៊ីស្រាអែល និងប្រជាជន នៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។
ចាប់តាំងពីថ្ងៃទី២ ខែមីនាមក អ៊ីស្រាអែលបានធ្វើការវាយលុកលើលីបង់ ដែលបានសម្លាប់មនុស្សប្រហែល ២,៣០០នាក់ បណ្ដាលឲ្យមានរបួសជាង ៧.៥០០នាក់ និងបានបង្ខំមានការភៀសខ្លួនជាង ១លាននាក់។ នេះបើយោងតាមតួលេខផ្លូវការ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ គិតត្រឹមម៉ោង ១២:០០យប់ថ្ងៃសុក្រ (ទី១៧ ខែមេសា)៕