លោក ស៊ី អំពាវនាវឲ្យច្រកសមុទ្រ Hormuz នៅតែបើកចំហរ អំឡុងជជែកតាមទូរស័ព្ទជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត

2026/04/21 02:56:43 am        62


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឲ្យបន្តរក្សាការឆ្លងកាត់ជាធម្មតារបស់នាវា តាមរយៈច្រកសមុទ្រ Hormuz ដោយការលើកឡើងនេះកើតឡើងក្នុងអំឡុងពេលមានការសន្ទនាតាមទូរស័ព្ទ នាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ ជាមួយរជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់។

ប្រទេសចិនមានក្ដីបារម្ភ អំពីអស្ថិរភាពថ្មី នៅជុំវិញផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈដែលបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្ថិតនៅក្រោមភាពតានតឹងថ្មី ក្រោយសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់ ១គ្រឿង ហើយទីក្រុងតេអេរ៉ង់បានបង្ហាញសញ្ញាថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពថ្មីសម្រាប់ពេលនេះទេ។

ចិនគឺជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់។ អ៊ីរ៉ង់ភាគច្រើនបានបិទច្រកសមុទ្រនេះ ចំពោះនាវាផ្សេងទៀត ក្រៅពីនាវារបស់ខ្លួន ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាម កាលពីខែកុម្ភៈ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវវិធានការបិទខ្ទប់នាវាអ៊ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន។

សារព័ត៌មាន Xinhua បានដកស្រង់ប្រសាសន៍របស់លោក ស៊ី ដែលបានលើកឡើងថា ប្រទេសចិនគាំទ្រឲ្យមានបទឈប់បាញ់បន្ទាន់ និងទូលំទូលាយ ហើយទទូចឲ្យដោះស្រាយជម្លោះ នៅតំបន់មជ្ឈិមបូព៌ា តាមរយៈបណ្តាញនយោបាយ និងការទូត។ ហើយលោកបានប្រាប់មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីតថា «ច្រកសមុទ្រ Hormuz គួរតែនៅតែបើកចំហ សម្រាប់ការឆ្លងកាត់ធម្មតា ព្រោះវាបម្រើផលប្រយោជន៍រួម ទាំងសម្រាប់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។

គួរបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទរបស់លោក Xi ជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយ នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ជាមួយរជ្ជទាយាទ Abu Dhabi ជាពេលដែលលោក ស៊ី បានជំរុញឲ្យប្រកាន់ខ្ជាប់ ចំពោះច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm