អ៊ីរ៉ង់ពិចារណាចូលរួមក្នុងកិច្ចចរចាសន្តិភាព ខណៈថ្ងៃផុតកំណត់បញ្ចប់បទឈប់បាញ់ជិតមកដល់

2026/04/21 04:21:08 pm        139

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ ទី២០ ខែមេសា ថា អ៊ីរ៉ង់កំពុងពិចារណាចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកនៅប្រទេសប៉ាគីស្ថាន បន្ទាប់ពីចំណាត់ការរបស់ទីក្រុងអ៊ីស្លាម៉ាបាដដើម្បីបញ្ចប់ការបិទផ្លូវរបស់សហរដ្ឋអាមេរិកនៅកំពង់ផែរបស់អ៊ីរ៉ង់ ដែលជាឧបសគ្គសំខាន់មួយចំពោះទីក្រុងតេអេរ៉ង់ក្នុងការចូលរួមជាថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព។

ទោះជាយ៉ាងណា មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយ ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា «ការរំលោភបំពានបទឈប់បាញ់ជាបន្តបន្ទាប់» ដោយសហរដ្ឋអាមេរិក គឺជាឧបសគ្គធំចំពោះការបន្តដំណើរការផ្នែកការទូត។

លោក Araqchi បានប្រាប់សមភាគីប៉ាគីស្ថាន លោក Ishaq Dar នៅក្នុងការសន្ទនាតាមទូរស័ព្ទថា អ៊ីរ៉ង់ ខណៈយកមកពិចារណាគ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហា នៅមិនទាន់បានសម្រេចចិត្តពីរបៀបបន្តឆ្ពោះទៅមុខនោះទេ។ បទឈប់បាញ់រយៈពេលពីរសប្តាហ៍នៅក្នុងជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ជាពិសេសទីផ្សារថាមពលរង្គោះរង្គើ ត្រូវបានកំណត់ផុតកាលបរិច្ឆេទនៅសប្តាហ៍នេះ។ នៅក្នុងកិច្ចចរចានៅអ៊ីស្លាម៉ាបាដ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចង់បានកិច្ចព្រមព្រៀងមួយដែលនឹងជួយបញ្ចៀសការកើនឡើងជាថ្មីម្តងទៀតនៃតម្លៃប្រេង និងការធ្លាក់ចុះទីផ្សារភាគហ៊ុន។

អ៊ីរ៉ង់ សង្ឃឹមថានឹងទាញយកប្រយោជន៍ពីការគ្រប់គ្រងរបស់ខ្លួននៅច្រកសមុទ្រហ័រមូស ជាច្រកដឹកជញ្ជូនដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយដែលទប់ស្កាត់ការបន្តសង្គ្រាម និងធ្វើឲ្យមានភាពធូរស្រាលផ្នែកហិរញ្ញវត្ថុពីទណ្ឌកម្មយូរអង្វែង និងការបន្ធូរបន្ថយមួយចំនួនសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        328
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        374
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        353

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm