លោក Trump៖ អាមេរិកនឹងមិនដកការបិទកំពង់ផែរបស់អ៊ីរ់ង់ទេ រហូតដល់មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

2026/04/21 04:24:36 pm        140

ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនដកការបិទច្រកសមុទ្ររបស់ខ្លួនលើកំពង់ផែអ៊ីរ៉ង់ទេ រហូតដល់មានកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ស្របពេលមានភាពមិនច្បាស់លាស់ជាបន្តបន្ទាប់អំពីថាតើការចរចាថ្មីដើម្បីបញ្ចប់សង្គ្រាមនឹងកើតឡើងឬអត់។

លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក ថា ការបិទច្រកសមុទ្រ ដែលបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន គឺ "កំពុងបំផ្លាញអ៊ីរ៉ង់ទាំងស្រុង" ដោយបន្ថែមថា ប្រទេសរបស់លោកកំពុងឈ្នះជម្លោះ "យ៉ាងច្រើន"។

ការអត្ថាធិប្បាយរបស់លោកកើតឡើងស្របនឹងបទឈប់បាញ់បណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃពុធ២២មេសាសប្ដាហ៍នេះ ប៉ុន្តែពុំមានភាពច្បាស់លាស់ថាតើការចរចាសន្តិភាពជុំទីពីរ នឹងបន្តទៅមុខនៅក្នុងប្រទេសប៉ាគីស្ថានឬអត់នោះទេ។

មានការរឹតបន្តឹងសន្តិសុខតឹងរ៉ឹងនៅក្នុងរដ្ឋធានីប៉ាគីស្ថាន ដើម្បីរង់ចាំកិច្ចប្រជុំមួយ។ ប៉ុន្តែអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលត្រៀមដឹកនាំគណៈប្រតិភូអាមេរិក មិនទាន់ចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ខណៈអ៊ីរ៉ង់និយាយថា ខ្លួនមិនទាន់សម្រេចចិត្តថាតើត្រូវចូលរួមឬអត់។

ចាប់តាំងពីការបិទច្រកសមុទ្របានចាប់ផ្តើមមក កងកម្លាំងអាមេរិកបានបញ្ជាឱ្យនាវាចំនួន២៧ គ្រឿង បង្វែរទិសដៅ ឬត្រឡប់ទៅកំពង់ផែអ៊ីរ៉ង់វិញ នេះបើយោងតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom)។

សហរដ្ឋអាមេរិកក៏បានស្ទាក់ចាប់ និងរឹបអូសនាវាដឹកទំនិញមានទង់ជាតិអ៊ីរ៉ង់ជាលើកដំបូងនៅក្នុងជម្លោះនេះផងដែរ បន្ទាប់ពីបានព្យាយាមឆ្លងកាត់ផ្លូវដែលត្រូវបានបិទកាលពីថ្ងៃអាទិត្យ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm