យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ២០មេសាដើមសប្ដាហ៍នេះថា ទំនងជានឹងពុំមានឡើយ ដែលថាលោកនឹងបន្ថែមពេលវេលាសម្រាប់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈានដល់មុនពេលផុតកំណត់នៅសប្តាហ៍នេះ ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ច្រកសមុទ្រ Hormuz នឹងនៅតែត្រូវបិទរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។

លោកបាននិយាយថា ពួកគេចង់ឱ្យលោកបើក។ អ៊ីរ៉ង់ចង់ឱ្យច្រកសមុទ្រនេះបើកខ្លាំងណាស់។លោកនឹងមិនបើកទេរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។ តម្លៃប្រេងបានកើនឡើង ខណៈទីក្រុងវ៉ាស៊ីនតោនបន្តបិទកំពង់ផែរបស់អ៊ីរ៉ង់ ហើយកងទ័ពជើងទឹកអាមេរិក បានរឹបអូសនាវាដែលមានទង់ជាតិអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន។

លោក Trump បាននិយាយថា រូបលោកនឹងមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងមិនល្អនោះទេ។ ពួកលោកមានពេលវេលាគ្រប់យ៉ាងនៅក្នុងពិភពលោក។
លោកបាននិយាយថា បទឈប់បាញ់ ដែលលោកបានប្រកាសកាលពីថ្ងៃទី ៧ ខែមេសា នឹងផុតកំណត់នៅល្ងាចថ្ងៃពុធ២២មេសា ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក។
នៅពេលសួរថាតើលោករំពឹងថាការវាយប្រហារនឹងបន្តភ្លាមៗបន្ទាប់ពីនោះទេ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច លោក Trump បាននិយាយថា ប្រសិនបើគ្មានមានកិច្ចព្រមព្រៀងទេ រូបលោកពិតជារំពឹងទុកបែបនេះ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ PBS News កាលពីព្រឹកថ្ងៃចន្ទ លោក Trump បាននិយាយថា ប្រសិនបើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ផុតកំណត់ នោះគ្រាប់បែកជាច្រើននឹងចាប់ផ្តើមផ្ទុះ៕