មានការផ្ទុះកំហឹងកាន់តែខ្លាំងជុំវិញទាហានអ៊ីស្រាអែលវាយកម្ទេចរូបសំណាកព្រះយេស៊ូនៅប្រទេសលីបង់

2026/04/21 06:01:55 pm        145

រូបថតរបស់ទាហានអ៊ីស្រាអែលម្នាក់វាយកម្ទេចរូបសំណាកព្រះយេស៊ូគ្រិស្តនៅប្រទេសលីបង់បានបង្កឱ្យមានការខឹងសម្បានៅសហរដ្ឋអាមេរិក ដោយបន្ថែមពីលើកំហឹងដែលអ៊ីស្រាអែលកំពុងប្រឈម រួមទាំងពីផ្នែកខ្លះនៃគណបក្សរបស់ប្រធានាធិបតីអាមេរិក Donald Trump។

ទោះបីជាឧបទ្ទវហេតុនេះគ្រាន់តែជាអំពើឃោរឃៅមួយក្នុងចំណោមអំពើឃោរឃៅជាច្រើនដែលអ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តនៅក្នុងតំបន់នេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ប្រទេសនេះរងការថ្កោលទោសទូទាំងពិភពលោក និងបានជំរុញឱ្យមានការឆ្លើយតបពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។

នៅអាមេរិក ជាទីដែលការគាំទ្រដល់អ៊ីស្រាអែលមិនដែលមានការជំទាស់ ជាពិសេសនៅក្នុងរង្វង់ក្រុមស្តាំនិយមដែលអះអាងថាគាំទ្រតម្លៃគ្រិស្តសាសនា ការប្រមាថនិមិត្តរូបសាសនាគ្រិស្តនេះបានបន្ថែមកម្ដៅការរិះគន់ដែលរដ្ឋាភិបាលអ៊ីស្រាអែលកំពុងប្រឈមពីក្រុមអ្នកសាធារណរដ្ឋមួយចំនួន។

ឆ្លើយតបទៅនឹងរូបថតដែលបង្ហាញពីទាហានអ៊ីស្រាអែលម្នាក់កំពុងយកញញួរដ៏ធំវាយបំបែកក្បាលរូបសំណាកព្រះយេស៊ូ អតីតសមាជិកសភាសាធារណរដ្ឋ លោកស្រី ម៉ាចូរី ថេល័រ គ្រីន (Marjorie Taylor Greene) ដែលបានបែកបាក់ជាមួយលោក Trump ជុំវិញគោលនយោបាយការបរទេសដ៏តឹងរ៉ឹងរបស់លោក បានគូសបញ្ជាក់ថា អ៊ីស្រាអែលទទួលបានជំនួយយោធារាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។

លោក Matt Gaetz អតីតសមាជិកសភាមកពីគណបក្សសាធារដ្ឋមួយរូបទៀត និងជាសម្ព័ន្ធមិត្តរបស់លោក Trump និយាយថា សកម្មភាពនេះ ជារឿងគួរឲ្យតក់ស្លុត។

លោកNetanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោកថ្កោលទោសទង្វើនេះយ៉ាងខ្លាំង។ អាជ្ញាធរយោធាកំពុងធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌលើបញ្ហានេះ ហើយនឹងចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជនល្មើស៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        1
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm