
ជាច្រើនខែមកនេះ ប្រជាជនស្រីលង្កាបានស៊ូទ្រាំក្នុងជួរដ៏វែងដើម្បីទិញប្រេងឥន្ធនៈ ឧស្ម័នចម្អិនអាហារ ស្បៀងអាហារ និងថ្នាំពេទ្យដែលភាគច្រើននាំមកពីបរទេស។ និយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) លោកស្រី Liz Throssell បានលើកឡើងអំពីរបាយការណ៍អំពើហិង្សាហួសហេតុ និងគ្មានដំណោះស្រាយរបស់នគរបាលមកលើក្រុមអ្នកតវ៉ា និងបាននិយាយថា រដ្ឋាភិបាលមិនគួរប្រើអំណាចរដ្ឋក្នុងគ្រាអាសន្នដែលបានប្រកាសរបស់ខ្លួន ដើម្បីបង្ក្រាបការតវ៉ានោះទេ។
