ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បារម្ភពីភាពអស់សង្ឃឹមកាន់តែខ្លាំង ខណៈរបបអាហារត្រូវបានកាត់បន្ថយ

2026/04/21 06:45:23 pm        138

ខណៈជំនួយស្បៀងអាហារប្រចាំខែ បានធ្លាក់ចុះមកនៅត្រឹម៧ដុល្លារក្នុងម្នាក់ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងជំរំនានានៅប្រទេសបង់ក្លាដែស ព្រួយបារម្ភថាភាពអស់សង្ឃឹមនឹងកាន់តែធ្ងន់ធ្ងរ។

អ្នកស្រី Hosne Ara ជាស្ត្រីមេម៉ាយមានកូនបីនាក់ បានភៀសខ្លួនចេញពីរដ្ឋរ៉ាក់ឃីន បន្ទាប់ពីប្តីរបស់អ្នកស្រីត្រូវបានសម្លាប់ដោយកងទ័ព Arakan ហើយបានទៅដល់ជំរំកាលពីពីរបីខែមុន ប្រាក់ចំនួន៧ដុល្លារដែលបានបញ្ចូលទៅក្នុងកាតរបបអាហាររបស់អ្នកស្រីមិនគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូនៗរបស់គាត់ទេ ហើយបានពិចារណាធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ទៅកាន់ប្រទេសម៉ាឡេស៊ី។   

កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលត្រួតពិនិត្យការបែងចែកស្បៀងអាហារសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ១,២ លាននាក់នៅក្នុងជំរំនានាក្នុងតំបន់ Cox's Bazar និងនៅលើកោះ Bhasan Char ត្រូវបានបង្ខំឱ្យកាត់បន្ថយជំនួយមកត្រឹមប្រហែល ០,២៣ ដុល្លារក្នុងមួយថ្ងៃ ដោយសារតែកង្វះខាតមូលនិធិយ៉ាងខ្លាំង។ ដោយត្រូវបានហាមឃាត់មិនឱ្យធ្វើការជាផ្លូវការ និងគ្មានប្រាក់ចំណូលទៀងទាត់នៅក្នុងតំបន់តាំងលំនៅដ៏ចង្អៀត ជនភៀសខ្លួនបានតស៊ូទប់ទល់ ទោះបីជារបបអាហារប្រចាំខែមានចំនួន ១២ ដុល្លារក្នុងម្នាក់ក៏ដោយ។ មេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ា បាននិយាយថា ការកាត់បន្ថយចុងក្រោយនេះ អាចជំរុញឱ្យមានភាពអស់សង្ឃឹមកាន់តែខ្លាំង ជាពិសេសក្នុងចំណោមយុវជន ដែលជំរុញឱ្យមានឧក្រិដ្ឋកម្ម រួមទាំងការជួញដូរមនុស្ស ខណៈក្រុមអ្នករត់ពន្ធដាក់គោលដៅលើអ្នកដែលកំពុងស្វែងរកច្រកចេញពីជំរំដែលមានរបងបន្លាលួស។ ដូច្នេះមនុស្សមួយចំនួនរកច្រកចេញពីរបងបន្លាលួស ដើម្បីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ ជារឿយៗ ពួកគេស្លាប់នៅសមុទ្រ។ អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយថា ការកាត់បន្ថយនេះគឺជាផ្នែកមួយនៃការអនុវត្តកំណត់គោលដៅផ្អែកលើមូលដ្ឋានតម្រូវការ ដែលខ្លួនបានពិពណ៌នាថាជាការអនុវត្តស្តង់ដារសកល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm