អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និង​កម្ម​វិធី​គោល​នយោបាយ​អាទិភាព

2026/04/21 07:05:41 pm        273

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះថា សម្រាប់ការបន្តនិរន្តរភាព និងការ​អភិវឌ្ឍន៍​សង្គម​-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត​យ៉ាង​សកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដោយ​សម្លឹងឆ្ពោះទៅការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ដោយ​ឥត​ប្រែ​ប្រួល​ឡើយ និងទទួលបានលទ្ធផលជាបន្តបន្ទាប់។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជាក់ស្តែង តាមការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ កម្ពុជា​នៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អក្នុងឆ្នាំ២០២៦នេះ ពោលគឺកម្ពុជា​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​អាស៊ាន​បើ​ទោះ​បី​ជា​កម្ពុជា​ជួប​ប្រទះ​នឹង​សង្គ្រាម​​ឈ្លានពាន ហើយពិភពលោក​កំពុង​ជួប​ប្រ​ទះ​ភាព​មិន​ប្រាកដ​ប្រជា​ដោយ​សារ​សង្គ្រាម​នៅ​មជ្ឈឹម​បូព៌ា​យ៉ាងណាក្តី។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា កាលពីដើមឆ្នាំ២០២៦ថ្មីៗនេះ មន្ត្រី​ជំនាញ​អង្គ​ការ​សហប្រជាជាតិបានវាយតម្លៃថា កម្ពុជានៅតែ​អាច​បំពេញ​បាន​នូវ​លក្ខ​ខ័ណ្ឌ​ចាំ​បាច់​នានា​ដើម្បី​ចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ដូច​ការ​គ្រោង​ទុកផងដែរ។

ឯកឧត្តមបន្តថា ភាពសប្បាយរីករាយ និងចលនាទេសចរក្នុងស្រុក ក៏ដូចជាទេសចរ​បរទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងទៅនេះ ក៏បានបង្ហាញ​ពី​សកម្មភាព​សង្គម-សេដ្ឋកិច្ច យ៉ាងរស់រវើក ខណៈដែលការដោះស្រាយ​វិបត្តិ​ប្រេង​ឥន្ធនៈ​បាន​ល្អក៏​ដូច​ជា​ការ​ផ្តល់មធ្យោបាយដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំ បាន​បង្ហាញ​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជាដោយរាជរដ្ឋាភិបាលបាន និងកំពុងបន្តចំណាយ​ថវិ​កាយ៉ាង​សន្ធឹក​សន្ធាប់​ដើម្បី​ជួយ​សម្រាលជីវភាពប្រជាពលរដ្ឋ និងដែលអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​អាច​កម្សាន្ត​សប្បាយ​ក្នុង​អំឡុង​ពេលបុណ្យចូលឆ្នាំថ្មី ក៏ដូចជារក្សាលំនឹងជីវភាពរបស់ខ្លួន។

ឯកឧត្តម​បាន​ថ្លែងថា ការរក្សាបាននូវដំណើរការប្រក្រតីនៃសង្គម-សេដ្ឋកិច្ច ក្នុងស្ថាន​ភាព​ដ៏​លំបា​ក​បែ​បនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផលនៃការដឹកនាំ ចាត់ចែងត្រឹមត្រូវ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា។ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីបិទបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ដល់​អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន និងក្រុម​ការ​ពារ​ពាក់​ព័ន្ធ​ទាំង​អស់ ដែលបានចូល​រួម និង​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រព្រឹត្ត​ទៅ​ដោយ​ភាពសប្បាយរីករាយ និង​សេចក្តី​សុខ​សុវត្ថិភាព​សម្រាប់​ប្រជាជ​ន​ខ្មែរ និង​ភ្ញៀវទេសចរ។

សម្តេចធិបតីបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និង​សង្ក្រាន្ត​ទូទាំង​ប្រទេស​គឺ​ដើម្បី​លើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និង​បម្រើ​ដល់​ស្នាម​ញញឹម​មហា​គ្រួសារខ្មែរ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយជាមួយនឹងជួរមុខជាប់ជានិច្ច ដែល​ជា​កម្លាំង​ចិត្ត​មិនអាចខ្វះបាន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែល​នៅ​កំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួននៅគ្រប់ទីតាំង ដើម្បី​បុព្វ​ហេតុ​បូរណ​ភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជន​ភៀស​សឹក​ដែល​កំពុង​ស្នាក់​នៅ​តា​ម​ផ្ទះ​បណ្តោះ​អាសន្ន​ដែលរាជរដ្ឋាភិបាលបានរៀបចំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជារួមរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិត​គូរ​គ្រប់​ជ្រុង​ជ្រោយ គ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ និងវិស័យ​ផ្សេង​ៗ​ទៀត​ដោយ​មិនបានទុកចោលវិស័យណាមួយឡើយ។ ទន្ទឹមនឹងនោះ កិច្ចការពារបូរណភាពទឹកដី និង​ប្រជាជន នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលជានិច្ច៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm