មន្រ្ដីជាន់ខ្ពស់នៃរដ្ឋសភាផ្តល់អនុសាសន៍គន្លឹះជំរុញឱ្យយុវជនក្នុងកម្មវិធី «សភាត្រាប់» ក្លាយជាអ្នកដឹកនាំបម្រើជាតិដោយសុចរិតភាព

2026/04/21 08:13:13 pm        87

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកម្មវិធី «សភាត្រាប់» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានចែករំលែកនូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីតម្រង់ទិសបេក្ខជន បេក្ខនារី ឱ្យក្លាយជាអ្នកដឹកនាំបន្តវេនប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ។

ថ្លែងទៅកាន់ក្រុមយុវជននាឱកាសនោះ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពជាអ្នកដឹកនាំពិតប្រាកដ មិនមែនស្ថិតលើត្រឹមតែវោហារសាស្ត្រ ឬការនិយាយតែមួយមុខនោះទេ ប៉ុន្តែគឺជាសមត្ថភាពនៃការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់វាសនា និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនទាំងអស់ ប្រើប្រាស់វេទិកាសភាត្រាប់នេះ ដើម្បីស្វែងយល់ឱ្យបានល្អិតល្អន់នូវតួនាទី និងរចនាសម្ព័ន្ធរដ្ឋសភា តាមរយៈការត្រងត្រាប់ស្តាប់ ការកត់ត្រា និងការសួរសំណួរដោយគ្មានភាពអៀនខ្មាស ដើម្បីកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹង និងភាពជាអ្នកដឹកនាំតាំងពីវ័យក្មេង។

ជាមួយគ្នានេះ លោកជំទាវបានរំលឹកដល់បេក្ខជនទាំងអស់ ឱ្យតាំងខ្លួនជាសមាជិកសភាដែលតំណាងឱ្យម្ចាស់ឆ្នោតពិតប្រាកដ ដោយត្រូវចេះថ្លឹងថ្លែងបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ឬដំណោះស្រាយ «ឈ្នះ-ឈ្នះ» សម្រាប់សង្គមជាតិ។ បន្ថែមលើនេះ លោកជំទាវក៏បានជំរុញឱ្យយុវជន ក្លាយជាបុរសឈានមុខក្នុងការលើកកម្ពស់ «សមភាពយេនឌ័រ» តាមរយៈការផ្តល់តម្លៃ និងការគោរពគ្នាទៅវិញទៅមកក្នុងនាមជាដៃគូការងារដ៏ល្អ។ លោកជំទាវក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់កម្មវិធីនេះ យុវជននឹងនាំយកបទពិសោធន៍ទៅចែករំលែកបន្តដល់មិត្តភក្តិ ដើម្បីជំរុញទឹកចិត្តពួកគេឱ្យហ៊ានបង្កើតក្តីសុបិនចង់ក្លាយជាអ្នកដឹកនាំបម្រើជាតិនៅថ្ងៃអនាគត។

ជាចុងក្រោយ លោកជំទាវ ឡោក ខេង បានក្រើនរំលឹកថា សាលប្រជុំសភាគឺជាកន្លែងដែលទាមទារនូវស្មារតីទទួលខុសត្រូវខ្ពស់បំផុត ព្រោះរាល់ការសម្រេចចិត្តសុទ្ធតែពាក់ព័ន្ធនឹងជីវិតពិតរបស់ប្រជាជន កសិករ កម្មករ និងសហគមន៍ទាំងមូល។ ភាពជាអ្នកដឹកនាំពិតប្រាកដ គឺការស្តាប់ដោយបញ្ញា មានសេចក្តីក្លាហានការពារអ្វីដែលត្រឹមត្រូវ និងចេះសម្របខ្លួនដើម្បីផលប្រយោជន៍រួម។ ជាមួយគ្នានេះ យុវជនគួរបន្តតាមដាននូវរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិមុន និងអាណត្តិបច្ចុប្បន្ន ដើម្បីទុកជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ឧត្តមប្រយោជន៍ជាតិ។

សូមបញ្ជាក់ថា កម្មវិធី «សភាត្រាប់» គឺជាគំនិតផ្តួចផ្តើមរបស់គណៈកម្មការទី៨ និងក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ដែលជាគម្រោងបន្តពីយុទ្ធនាការក្មេងស្រីឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ (#Girls2Leader) ដែលលោកជំទាវ ឡោក ខេង ធ្លាប់បានជាប់ឈ្មោះជាឯកអគ្គរាជទូតនៃវេទិកាអ្នកនយោបាយស្ត្រីតំណាងព្រះរាជាណាចក្រកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្សិក។

កម្មវិធីនេះ ក៏ជាកម្មវិធីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋសភា ដែលផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយបានអនុវត្តជាក់ស្តែងត្រាប់តាមយន្តការសភា និងរាជរដ្ឋាភិបាលផ្ទាល់នៅវិមានរដ្ឋសភា។ ពិធីបើកជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានការចូលរួមពី លោកស្រី វ្លាដាន់ការ អាំងឌ្រេវ៉ា (Vladimirka Andreeva) តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា, លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) ប្រធានមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា តំណាងរាជរដ្ឋាភិបាល មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងសិក្សានុសិស្សចំនួន ៨០នាក់។

កម្មវិធី «សភាត្រាប់» ទទួលបានការគាំទ្រទាំងស្មារតី បច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ UN Women, UNFPA និងក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm