រយៈពេល១សប្ដាហ៍ ក្នុងឱកាសចូលឆ្នាំខ្មែរ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរអន្តរជាតិចេញ-ចូលជាង ១០ម៉ឺននាក់ ខណៈទេសចរអន្តរជាតិបង្ហាញក្ដីរីករាយដែលបានចូលរួមលេងកម្សាន្ត

2026/04/21 08:30:10 pm        149

ភ្នំពេញ៖ រយៈពេល១សប្តាហ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលអ្នកដំណើរអន្តរជាតិចេញចូលមានជាង ១០ម៉ឺននាក់ ជនបរទេសជាង ៣៤០០០នាក់ ក្នុងនោះ អ្នកដំណើរអន្តរជាតិធ្វើដំណើរចូល មានប្រមាណជាង ៥ម៉ឺននាក់ ជនបរទេសជាង ៣ម៉ឺននាក់ ខណៈទេសចរអន្តរជាតិបង្ហាញក្ដីរីករាយដែលបានចូលរួមលេងកម្សាន្ត។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផផ្ទៃ។

មន្ត្រីនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានអ្នកដំណើរអន្តរជាតិធ្វើដំណើរចេញចូលជាង១០ម៉ឺននាក់ ហើយសម្រាប់អាណិកជនខ្មែរ និងបរទេស ដែលធ្វើដំណើរចេញទៅប្រទេសគេវិញ ថ្លែងបទពិសោធន៍ដើរកម្សាន្តសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ធ្វើឲ្យគេចង់មកលេងបុណ្យចូលឆ្នាំខ្មែរម្តងទៀតនៅឆ្នាំក្រោយៗទៀត។

អណិកជនខ្មែរ និងបរទេស បានថ្លែងប្រាប់ BTV ថា នៅក្នុងដំណើរការកម្សាន្តទេសចរណ៍ និងមកលេងស្រុកកំណើតគ្រួសារបងប្អូនសាច់ញាតិ ចំពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងឆ្នាំនេះ គឺគេបានដើរកម្សាន្តតាមគោលដៅទេសចរណ៍ជាច្រើនកន្លែងមានបង្កើតកម្មវិធីកម្សាន្តសប្បាយសាទរឆ្នាំថ្មី និងបានមើលឃើញប្រជាពលរដ្ឋកម្ពុជា តាំងពីរាជធានី រហូតដល់ទីជនបទដាច់ស្រយ៉ាលនានា បានសង់តុបតែងផ្ទះស្អាតៗ ពលរដ្ឋនាំគ្នាធ្វើបុណ្យទាន លេងល្បែងកម្សាន្តបែបប្រពៃណី ប្រកបដោយភាពទាក់ទាញបំផុត និង បង្ហាញអត្តសញ្ញាណវប្បធម៌ កម្រិតជីវភាពពលរដ្ឋមានភាពល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព សុវត្ថិភាព និងមានផ្លូវស្អាតស្រួលធ្វើដំណើរកម្សាន្តទេសចរណ៍។

តាមការឲ្យពីនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលអ្នកដំណើរអន្តរជាតិចេញចូល មានប្រមាណជាង ១០ម៉ឺននាក់ ជនបរទេសជាង៣៤០០០នាក់ ក្នុងនោះ អ្នកដំណើរអន្តរជាតិធ្វើដំណើរចូល មានប្រមាណជាង ៥ម៉ឺននាក់ ជនបរទេសជាង ៣ម៉ឺននាក់ និងចំនួនកើនឡើងបើប្រៀបធៀបសប្តាហ៍ធម្មតាដែលមិនមានព្រឹត្តិការណ៍បុណ្យជាតិ។

ហើយបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ដែរថា សម្រាប់ នៅក្នុងបុណ្យចូលឆ្នាំថ្មី ចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលបានជើងហោះហើរចេញសរុបមានប្រមាណជិត៣៥០ជើង សរុបអ្នកដំណើរប្រមាណជិត៤ម៉ឺននាក់៕រូបអត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm