ប្រជានុរាស្ត្របួងសួងថ្វាយព្រះពរព្រះមហាក្សត្រឱ្យឆាប់សះស្បើយពីព្រះរោគក្រោយការវះកាត់បាន​ជោគជ័យ

2026/04/21 09:12:23 pm        223

ប្រជានុរាស្ត្រខ្មែរ បាននាំគ្នាបួងសួងថ្វាយព្រះពរព្រះករុណាព្រះបាទ សម្តេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆាប់សះស្បើយពីព្រះរោគ ក្រោយ​បាន​ដំណឹង​ថា​ទ្រង់​ទទួល​ការ​វះកាត់​ព្រះរោគ​ដោយជោគជ័យ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ប្រជានុរាស្ត្រទាំងឡាយ មានសេចក្ដីសោមនស្ស និងត្រេកអរជាអនេក បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ថា ​ការព្យាបាលដោយការវះកាត់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងនោះគឺព្រះរាជសុខភាព និងព្រះកាយ​ពលរបស់​ព្រះ​អង្គ​មាន​ស្ថានភាពប្រសើរឡើងវិញជាលំដាប់។

ប្រជានុរាស្ត្រ បានសម្តែងនូវទឹកចិត្តនឹករលឹកជាពន់ពេកដល់ព្រះករុណាព្រះព្រះមហាក្សត្រ និង​ថ្វាយ​ព្រះ​ពរ​ព្រះអង្គឆាប់បានសះស្បើយពីព្រះរោគ មានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ដើម្បី​យាង​និវត្ត​បន្តមកគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ និងប្រជានុរាស្ត្រ​របស់​ព្រះអង្គ​ជា​និច្ច​តទៅ​។

គួរបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ។ បច្ចុប្បន្ន ​ព្រះអង្គត្រូវបន្តយាងគង់ប្រថាប់នៅមន្ទីរពេទ្យ នៃទីក្រុងប៉េកាំង ដើម្បីបន្ត​តាម​ដាន​ពិនិត្យ​ព្រះរោគ​បន្ត​ទៀត ក្រោយការវះ កាត់ទទួលបានជោគជ័យ ដោយយកចិត្តទុកដាក់​ពី​ក្រុម​គ្រូ​ពេទ្យ​នៅ​ទី​នោះ​៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm