នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ

2026/04/21 09:44:44 pm        274

នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យ ១១នាក់​ជា​សាធារណៈ​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (វាយកម្ទេចរថយន្ត ១គ្រឿងម៉ាក អាវតា០៧ ស៊េរី​ឆ្នាំ​២០២៥ ​ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទីបី។

 

នគរបាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង​នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយ​ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដូនពេញ បាន​ស្រាវ​ជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែល​មាន​សកម្ម​ភាពវាយកម្ទេចរថយន្ត ១គ្រឿងម៉ាក អាវតា០៧ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ​កម្ពុជា MUSTA.FA បង្កឡើងដោយក្រុមក្មេងទំនើងនៅចំណុចមុខហាងម៉ាស្សា មយូរ៉ា លើ​ផ្លូវ​លេខ ​៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១៩ និង៣៧នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនមនុស្ស ១១នាក់ ក្នុង​នោះ​មាន​ជន​សង្ស័យម្នាក់បានចូលសារភាពដោយខ្លួនឯង។

 លោកវរសេនីយ៍ឯក ម៉ម សាវន នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​រាជ​ធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹង​ថា ​ជនសង្ស័យទាំង ១១នាក់មានឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ​ឯក សុខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ​ ប្រុស អាយុ២០ឆ្នាំ ឈ្មោះ នី រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ សូរ្យ វិសុទ្ធ ភេទប្រុស អាយុ​១៦ឆ្នាំ ឈ្មោះ ញ៉ ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ មឿង ពិសី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ ភឹម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ហូសាន់ សើហ្វីអ៊ី ភេទប្រុស ដោយ​ដក​ហូត​វត្ថុ​តាង​មាន ​ដុំថ្ម ចំនួន ៤ដុំ ផ្លាកលេខរថយន្ត ១បន្ទះ។

លោកវរសេនីយ៍ឯក ម៉ម សាវន បញ្ជាក់ឲ្យដឹងថា ចំពោះ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត។ ចំពោះ​ជន​សង្ស័យ​ទាំង ​១១នាក់ នគរបាលជំនាញ​ការិយាល័យ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕ អត្ថបទ៖ តារាវុទ្ធី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm