រដ្ឋសភាកម្ពុជាបើកដំណើរការកម្មវិធី «សភាត្រាប់» ដើម្បីបណ្ដុះស្មារតីយុវជនជាខឿនការពារជាតិ និង​ជំរុញសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំ

2026/04/21 09:55:11 pm        125

ភ្នំពេញ៖ កម្មវិធី «សភាត្រាប់» (Mock Parliament) សម្រាប់យុវជន ដើម្បី​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ និងការចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ ត្រូវបាន​រដ្ឋសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា តាមរយៈក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និង គណៈកម្មការទី៨ សហការ​ជា​មួយ​ទីភ្នាក់ងារអង្គការសហប្រជាជាតិ រៀបចំឡើងជាផ្លូវការនៅថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២៦​នេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង សូត អនុ​ប្រធា​ន​ទី២​ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងប្រសាសន៍បើកកម្មវិធី ឯកឧត្តម វង សូត បានលើកឡើងថា យុវជនគឺជា «មូល​ដ្ឋាន​គ្រឹះ​នៃ​ភាព​ធន់​របស់ជាតិ» ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និង​សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងជះឥទ្ធិពលដល់សន្តិសុខស្បៀង និងថាមពល។ ឯកឧត្តម​បានបញ្ជាក់យ៉ាងច្បាស់ថា យុវជនគឺជាសសរស្ដម្ភ និងជាខឿនការពារជាតិដ៏សំខាន់ ដើម្បី​ទប់​ទល់នឹងការឈ្លានពានពីបរទេស និងការពារបូរណភាពទឹកដី។

ជាមួយ​គ្នានេះ​ ឯកឧត្តមអនុប្រធានទី២ បានសង្កត់ធ្ងន់ថា យុវជនមិនមែនត្រឹម​តែ​ជា​អ្នក​ទទួល​ផល​ពី​គោល​នយោបាយសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាតួ​អង្គ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​បង្កើត​គោល​នយោបាយ​ទាំងនោះ ។ ឯកឧត្តមបានជំរុញឱ្យយុវជនមានភាពក្លាហាន និងមោះមុត​ក្នុង​ការ​បង្ហាញ​សក្តានុពល ដោយត្រូវចងចាំថា គំនិតរបស់​ពួក​គេ​ពិត​ជា​មាន​សារៈ​សំខាន់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត។ ដោយឡែក ពាក់ព័ន្ធនឹងរបាំងយេនឌ័រ ឯកឧត្តមបានកត់សម្គាល់ថា បន្ទុក​កិច្ច​ការ​ផ្ទះដែលមិនទទួលបានកម្រៃ នៅតែជាឧបសគ្គរារាំងដល់ការបញ្ចេញសក្តានុពលរបស់ស្ត្រី ។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យស្ត្រីបន្តពង្រឹងសមត្ថភាព និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ​ដើម្បីឈរជើងជាអ្នកដឹកនាំ ទោះបីជាមានបញ្ហាប្រឈមសេសសល់ក៏ដោយ ។

លោក​ស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បាន​គូស​បញ្ជាក់​ថា កម្មវិធីនេះមានយុវជនចូលរួមចំនួន ៨០នាក់ ដែលក្នុងនោះមានយុវតីរហូតដល់ ៧០​ភាគ​រយ ​(៥៦នាក់) ។ លោកស្រីបានកត់សម្គាល់ថា ទោះបីជាមានវឌ្ឍនភាព ប៉ុន្តែអាសនៈ​ស្ត្រី​ក្នុង​រដ្ឋសភានៅមានកម្រិតត្រឹម ១៣,៦ភាគរយប៉ុណ្ណោះ ។

អង្គការ​សហប្រជាជាតិបានអំពាវនាវឱ្យកម្ពុជា «យល់សប្តិឱ្យធំជាងមុន» ដើម្បីឆ្ពោះ​ទៅ​រក​គោល​ដៅ​សម​ភាព ៥០/៥០ ក្នុងប្រព័ន្ធធ្វើសេចក្តីសម្រេចចិត្ត ។ លោកស្រីបន្ថែមថា ការបញ្ចេញ​សក្តា​នុពល​រប​ស់​ស្ត្រី និងកុមារី គឺជាកត្តាមូលដ្ឋាន​សម្រាប់​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​ជា​ប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

តាមរយៈកម្មវិធី «សភាត្រាប់» រយៈពេលមួយថ្ងៃកន្លះនេះ យុវជននឹងត្រូវ​ដើរ​តួ​ជា​សមាជិក​រដ្ឋ​សភា ​និងរាជរដ្ឋាភិបាល ដើម្បីអនុវត្តជាក់ស្តែងនូវនីតិវិធីពិភាក្សា និងអនុម័ត «ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​» ។ ក្រៅពីដំណើរការច្បាប់ យុវជនក៏នឹងជជែក​វែក​ញែក​លើ​ប្រធា​ន​បទ​អាទិភាព​ចំនួន​ ៣ រួមមាន៖

• ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពអាកាសធាតុ និងបរិស្ថាន ។

• សុខភាព និងសុវត្ថិភាពការងារសម្រាប់ស្ត្រីក្នុងរោងចក្រ ។

• ការបញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី ។

កម្មវិធីនេះទទួលបានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ UN Women, UNFPA និង​ក្រសួង​សម​ភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ ដែលឆ្លុះបញ្ចាំង​ពី​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​យ៉ាងស្អិតរមួត ក្នុងកិច្ចការលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងយុវជននៅកម្ពុជា៕ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm