ទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិក កាលពីថ្ងៃចន្ទ បានស្នើឲ្យរដ្ឋសហភាពអឺរ៉ុបចាប់ផ្តើមឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ប្លុកនេះ ជាមួយប្រទេសស៊ីរី ដែលជាជំហានចុងក្រោយបំផុត ដើម្បីជួយគាំទ្រប្រទេសនេះបន្ទាប់ពីលោក បាសា អាល់អាសាដ ត្រូវបានបណ្តេញចេញពីអំណាច។
កិច្ចព្រមព្រៀង ដែលលុបចោលពន្ធគយលើការនាំចូលផលិតផលឧស្សាហកម្មភាគច្រើនពីប្រទេសស៊ីរី ត្រូវបានផ្អាកមួយផ្នែកនៅឆ្នាំ ២០១១ នៅពេលដែលរបបរបស់លោក អាសាដ បានបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ា នៅពេលសង្គ្រាមស៊ីវិល បានចាប់ផ្តើម។

សហភាពអឺរ៉ុបដែលមានប្រទេសចំនួន ២៧ បានចាប់ផ្តើមសករាជថ្មីមួយជាមួយប្រទេសស៊ីរី ចាប់តាំងពី លោក អាសាដ ត្រូវបានទម្លាក់ពីអំណាច ក្នុងខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយទសវត្សរ៍ដែលបានបំផ្លិចបំផ្លាញប្រទេសនេះ និងបានបញ្ជូនជនភៀសខ្លួនរាប់លាននាក់ទៅក្រៅប្រទេសនេះ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសពីកញ្ចប់ជំនួយហិរញ្ញវត្ថុរយៈពេលពីរឆ្នាំ ចំនួន ៦២០ លានអឺរ៉ូ (៧៣០ លានដុល្លារ) អំឡុងពេលទស្សនកិច្ចនៅទីក្រុងដាម៉ាស កាលពីខែមករា៕
