មន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ខ្ពស់ថែរក្សាឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងមិនឱ្យបាត់បង់

2026/04/21 11:09:55 pm        182

លោក ហង្ស និស្ស័យ ប្រធានសារមនី្ទរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សារមន្ទីរទួលស្លែង បានអភិរក្សាឯកសារប្រវត្តិសាស្រ្ដនៅក្នុងសារមន្ទីរ ដោយបានផ្ដោតសំខាន់លើការងារអភិរក្ស ស្រាវជ្រាវ អប់រំផ្សព្វផ្សាយ និងការចងចាំ សម្រាប់មហាជន អ្នកស្រាវជ្រាវ ចូលមកសិក្សាឈ្វេងយល់ និងរក្សាទុកជាឯកសារប្រវត្តិសាស្រ្ដរបស់កម្ពុជា។

តាមរយៈបទសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ហង្ស និស្ស័យប្រធានសារមនី្ទរទួលស្លែងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មន្រ្តីជំនាញសារមន្ទីរទួលស្លែង ខិតខំប្រឹងប្រែងក្នុងការថែរក្សា និងអភិរក្សឯកសារប្រវត្តិសាស្ត្រ ដ៏មានតម្លៃបំផុតរបស់កម្ពុជា ដោយ ផ្តោតសំខាន់លើការងារធំៗចំនួន៤ គឺទី១. ការងារអភិរក្ស ទី២.ការងារស្រាវជ្រាវ ទី៣.ការងារអប់រំផ្សព្វផ្សាយ និងទី៤.ការចងចាំ ក្រៅពីនេះ ក៏មានសកម្មភាពផ្សេងៗជាច្រើនដែលសារមន្ទីរបានធ្វើជាពិសេសពាក់ព័ន្ធទៅនឹងការផ្ដល់សេវាដល់អ្នកសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរជាតិ អន្តរជាតិដែលចូលមកសិសក្សាឈ្វេងយល់ និងទស្សនា។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ សារមន្ទីរបានសម្របសម្រួលដល់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ដែលបានស្នើសុំចូលមកសិក្សាស្រាវជ្រាវបន្ថែមនៅក្នុងសារមនី្ទរទួលស្លែងនេះ គឺជាសញ្ញាណដ៏ល្អមួយអំពីការចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវតាមរយៈឯកសារដើម។ ប៉ុន្តែមន្រី្តជំនាញរបស់សារមន្ទីរ ក៏មិនអនុញ្ញាតឲ្យអ្នកស្រាវជ្រាវប៉ះពាល់ឯកសារដើមឡើយ គឺអនុញ្ញាតឲ្យអ្នកស្រាវជ្រាវអានឯកសារដើមនោះតាមរយៈប្រព័ន្ធឌីជីថល នៅកុំព្យូទ័រ ដែលបញ្ជាក់ពីប្រភពព័ត៌មានដូចគ្នាជាមួយនឹងឯកសារដើមប៉ុណ្ណោះ។

​សូមជម្រាបថា ការដាក់ឱ្យអ្នកស្រាវជ្រាវសិក្សាឈ្វេងយល់ឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងតាមប្រព័ន្ធឌីជីថលនេះ ដើម្បីបង្ការការពារហានិភ័យ ដូចជា៖ ការរហែក ពុក ផុយ ដាច់ ឬក៏ខូចឯកសារប្រវតិ្តសាស្រ្តរបស់ជាតិ។ ជាក់ស្តែងក្នុងរយៈពេល៣ខែកន្លងមកនេះ មន្រី្តជំនាញ បានសម្របសម្រួលជូនអ្នកស្រាវជ្រាវបានចំនួន១៤ ករណីដូចគ្នា ក្នុងនោះសម្របសម្រួលផ្តល់ឯកសារជូនបានចំនួន ៨ករណី៕

 អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm