បាល់ទាត់៖ ក្លិបបាល់ទាត់នៅក្របខណ្ឌអង់គ្លេស League Championship, Rotherham បានរកឃើញអ្នកឆ្លង Covid-19 ច្រើនបំផុតមិនធ្លាប់មានដល់ទៅ ២៥ករណីក្នុងការធ្វើតេស្តចុងក្រោយ។
English Football League បានបញ្ជាក់ថា ២៥ករណីថ្មីនោះត្រូវបានរកឃើញពីការធ្វើតេស្តលើមនុស្ស ៥៥៣៣នាក់ដែលរួមមានកីឡាករ ក្រុមការងារក្លិបពាក់ព័ន្ធទាំងអស់នៃ ៧២ក្លិប។
ជាក់ស្តែងក្លិបចំនួន ៧១ ផ្សេងទៀតគ្មានករណីវិជ្ជមានឡើយ មានតែក្លិប Rotherham មួយទេដែលមានតែឯង ២៥ករណី។ លទ្ធផលតេស្តបានមកពីការយកសំណាកចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី១៤ កន្លងទៅ។ កន្លងមក Rotherham បានលើកការប្រកួតរបស់ខ្លួនចំនួន ៣ប្រកួតរួចមកហើយកាលពីដើមខែ៕
អត្ថបទ៖នាង សុភាវុធ