អ៊ុយ​ក្រែ​ន​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​លើ​រុស្ស៊ី ខណៈ​អឺរ៉ុប​ស្ទាក់ស្ទើរ​

2022/04/07 06:13:17 pm        1.5 K

​​អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​ចង់​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ខាង​សេដ្ឋកិច្ច ឲ្យ​សម​ល្មម​ដែល​រុស្ស៊ី​ត្រូវ​បញ្ចប់​សង្គ្រាម​របស់​ខ្លួនបន្ទាប់ពី​ការ​ចោទ​ប្រកាន់​ថា ​ប្រទេស​មួយ​ចំនួន​នៅតែ​យក​លុយ​ជាធំជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​សម្លាប់​ជន​ស៊ីវិល ដែល​លោក​ខាង​លិច​ថ្កោល​ទោស​ថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ក្នុង​សារ​ជា​វីដេអូ​ប្រចាំថ្ងៃ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពិភពលោក​ពោ​រពេញ​ដោយ​ប្រជាធិបតេយ្យ​ត្រូវតែ​ឈប់​ទិញ​ប្រេង​របស់​រុស្ស៊ី និង​កាត់ផ្ដាច់​ធនាគារ​រុស្ស៊ី​ទាំងស្រុង​ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។ បន្ទាប់ពី​រូបភាព​សាក​សព​ជន​ស៊ីវិល​ដេក​ស្លាប់​រដូករណែល​ តាម​ផ្លូវ​ក្នុង​ទីក្រុង Bucha នាំ​ឲ្យ​មានការ​ថ្កោលទោស​ជា​អន្តរជាតិ ​លោក Zelenskiyy បាន​និយាយ​ថា ​កងកម្លាំង​វិមាន​ក្រឹម​ឡាំង​កំពុង​ព្យាយាម​បិទបាំង​ភស្តុតាង​នៃ​អំពើ​ឃោរឃៅ​របស់​ខ្លួន​។

​លោក Zelenskiyy បាន​និយាយ​ដោយ​ពុំបាន​ផ្ដល់​ភស្តុតាង​ថា យើង​មាន​ព័ត៌មាន​ដែល​ថា យោធា​រុស្ស៊ី​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន និង​កំពុង​ព្យាយាម​យក​សាកសព​មនុស្ស​ ដែល​ត្រូវ​បាន​សម្លាប់​ចេញពី​តាម​ផ្លូវ​ និង​បន្ទប់​ក្រោម​ដី នេះ​ជា​ការ​ប៉ុនប៉ង​លាក់បាំង​ភស្តុតាង៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm