UN ព្រមានថា សង្គ្រាមអ៊ុយក្រែន អាចនឹងកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័សហួសពីការគ្រប់គ្រងបាន

2026/04/21 11:38:21 pm        50

អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) បានព្រមានអំពីការកើនឡើងគួរឲ្យព្រួយបារម្ភនូវការប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលគ្មានដំណើរការការទូតសំខាន់ ខណៈដែលហានិភ័យនៃជម្លោះ ដែលកាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រងបាន កំពុងលេចចេញជារូបរាងកាន់តែធំឡើងៗ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបញ្ហាអ៊ុយក្រែន លោក Khaled Khiari ជំនួយការអគ្គលេខាធិការ UN ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា៖ «ចាប់តាំងពីយើងបានរាយការណ៍ជូនក្រុមប្រឹក្សានេះលើកចុងក្រោយ អំពីការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែន យើងបានឃើញការកើនឡើងគួរឲ្យព្រួយបារម្ភនៃការប្រយុទ្ធគ្នា ខណៈពេលដែលមិនមានដំណើរការការទូតសំខាន់ឡើយ»។ លោកបានបន្ថែមថា «ការវាយប្រហាររបស់រុស្ស៊ី នៅតែបន្តមានកាន់តែខ្លាំងឡើងៗ ដោយមានការកើនឡើងនូវការសា្លប់ និងរបួសជនស៊ីវិល ក៏ដូចជាការបំផ្លិចបំផ្លាញ នៅទូទាំងអ៊ុយក្រែន »។

ដោយលើកឡើងពីការប្រកាសរបស់រុស្ស៊ី អំពីបទឈប់បាញ់ថ្ងៃបុណ្យ Easter រយៈពេល ៣២ម៉ោង ចាប់ពីថ្ងៃទី ១១-១២ ខែមេសា លោក Khiari បាននិយាយថា «យើងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមណាមួយ សូម្បីតែគំនិតផ្តួចផ្តើមមានកំណត់ក៏ដោយ ដែលនឹងនាំមកនូវការធូរស្រាល សម្រាប់ប្រជាជនស៊ីវិល»។

ពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ លោកបានបញ្ជាក់ថា «ជារួម ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) បានផ្ទៀងផ្ទាត់ថា យ៉ាងហោចណាស់មានជនស៊ីវិលអ៊ុយក្រែនចំនួន ១៥.៥៧៨នាក់ រួមទាំងកុមារ ៧៨៤នាក់ផងដែរ ត្រូវបានសម្លាប់ ដោយ ៤៣.៣៥២នាក់ផ្សេងទៀត រួមមានកុមារ ២.៦៦៨នាក់ផងដែរ បានរងរបួស»។

ដោយជំរុញឲ្យមានវិធានការសកលដែលសម្របសម្រួល លោកបានព្រមានថា «យើងមិនអាចទ្រាំទ្រនឹងហានិភ័យនៃជម្លោះដែលកាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រងបានទៀតឡើយ ដោយមានការបាត់បង់អាយុជីវិតមនុស្សកាន់តែច្រើន និងផលវិបាកដែលមិនអាចទាយទុកជាមុនបាន សម្រាប់យើងទាំងអស់គ្នា»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm