ប្រមុខ ECB ព្រមានថា អឺរ៉ុបប្រឈមនឹងផលវិបាកយូរអង្វែង ដោយសារវិបត្តិនៅច្រកសមុទ្រ Hormuz

2026/04/21 11:44:58 pm        46

ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) បានព្រមានថា អឺរ៉ុបប្រឈមនឹងទស្សនវិស័យសេដ្ឋកិច្ចមិនប្រាកដប្រជាខ្ពស់ ខណៈដែលជម្លោះជុំវិញច្រកសមុទ្រ Hormuz បន្តរំខានដល់ការផ្គត់ផ្គង់ថាមពលសកល និងបង្កើនហានិភ័យឲ្យអតិផរណាកើនឡើង។

អំឡុងពេលថ្លែងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសមាគមធនាគារអាល្លឺម៉ង់ លោកស្រី Lagarde បានលើកឡើងថា ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវតូចចង្អៀតដ៏សំខាន់បំផុត សម្រាប់ថាមពលរបស់ពិភពលោក បាននាំមកនូវផលប៉ះពាល់ថ្មី ចំពោះសេដ្ឋកិច្ចពិភពលោកដែលមានស្ថានភាពផុយស្រួយរួចទៅហើយ ជាអ្វីដែលបានបង្កឡើងដោយជំងឺរាតត្បាត សង្គ្រាមនៅអឺរ៉ុប វិបត្តិថាមពល និងការកើនឡើងនូវរបាំងពាណិជ្ជកម្ម។

ជុំវិញគោលនយោបាយរូបិយវត្ថុ លោកស្រី Lagarde បាននិយាយថា ECB កំពុងតាមដានយ៉ាងដិតដល់នូវភាពប្រែប្រួលសំខាន់ៗចំនួន ២ ដែលមានរយៈពេលនៃការរំខាន និងវិសាលភាពដែលថ្លៃថាមពលឡើងខ្ពស់ ជំរុញឲ្យអតិផរណាកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោកស្រី Lagarde ក៏បានជំរុញឲ្យរដ្ឋាភិបាលជៀសវាងការគាំទ្រផ្នែកសារពើពន្ធយ៉ាងទូលំទូលាយ ដែលអាចជំរុញឲ្យអតិផរណាកើនឡើង ឬធ្វើឲ្យមានបញ្ហាហិរញ្ញវត្ថុសាធារណៈ ដោយសង្កត់ធ្ងន់ថា វិធានការនានា គួរតែជាបណ្តោះអាសន្ន មានគោលដៅ និងរក្សាសញ្ញាតម្លៃដែលត្រូវការ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល។

លោកស្រី Lagarde បានបន្ថែមថា តម្លៃឧស្ម័នធម្មជាតិរបស់អឺរ៉ុប នៅតែទាបជាងការសន្មតមូលដ្ឋាន ដែលមួយផ្នែកដោយសារតែការប្តូរឧស្ម័នទៅប្រើធ្យូងថ្ម នៅតំបន់អាស៊ី និងអាកាសធាតុមធ្យម នៅក្នុងប្រទេសចិន ដែលបង្ហាញថា ផលប៉ះពាល់ថាមពលដោយផ្ទាល់ អាចនៅតែអាចគ្រប់គ្រងបាន ប្រសិនបើជម្លោះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm