របាយការណ៍៖ អាមេរិកកម្រិតការចែករំលែកព័ត៌មានសម្ងាត់ អំពីកូរ៉េខាងជើង ដោយសារការអត្ថាធិប្បាយរបស់ក្រុងសេអ៊ូល

2026/04/22 12:18:16 am        53

នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ របាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិកបានរឹតត្បិតការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់តាមផ្កាយរណបជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដោយសារតែការកត់សម្គាល់របស់រដ្ឋមន្ត្រីបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល អំពីរោងចក្រនុយក្លេអ៊ែរមួយរបស់ទីក្រុងព្យុងយ៉ាង។

លោក Chung Dong-young បានប្រាប់សភាកូរ៉េខាងត្បូងកាលពីខែមុនថា កូរ៉េខាងជើងត្រូវបានគេសង្ស័យថា បានដំណើរការទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាជំហានដ៏សំខាន់មួយ ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងតំបន់ Kusong ភាគពាយ័ព្យ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង និងបណ្តាញផ្សព្វផ្សាយក្នុងស្រុកជាច្រើនទៀត បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តសន្តិសុខរបស់កូរ៉េខាងត្បូង បានដាក់ការតវ៉ា ចំពោះការអត្ថាធិប្បាយរបស់លោក Chung ដោយលើកឡើងថា ព័ត៌មានរសើបពីចារកម្មអាមេរិក ត្រូវបានបង្ហាញដោយគ្មានការអនុញ្ញាត។ សេចក្ដីរាយការណ៍ទាំងនោះ បានឲ្យដឹងទៀតថា មានការ «កំណត់» ព័ត៌មានតាមផ្កាយរណបមួយចំនួន ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដែលពីមុនត្រូវបានផ្ដល់ឲ្យទីក្រុងសេអ៊ូលជាប្រចាំ។

មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Yonhap នៅថ្ងៃអង្គារនេះ ដោយបានប្រាប់ឲ្យដឹងថា ការរឹតបន្តឹងទាំងនេះត្រូវបានអនុវត្ត «ចាប់តាំងពីដើមខែនេះ» ប៉ុន្តែ «(មិន) ប៉ះពាល់យ៉ាងខ្លាំងដល់ការត្រៀមខ្លួនផ្នែកយោធាឡើយ»។ មន្ត្រីរូបនេះបានបញ្ជាក់ថា៖ «ការប្រមូល និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ទាក់ទងនឹងសកម្មភាពយោធារបស់កូរ៉េខាងជើង កំពុងដំណើរការជាធម្មតា រវាងអាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពោលគឺដូចពីមុន»។

យ៉ាងណាក្ដី ទាំងអាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនបានបដិសេធឲ្យបានច្បាស់លាស់ថា តើការរឹតបន្តឹងនេះត្រូវបានដាក់ចេញមែន ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm